Harry Kane រក​បាន​បួន​គ្រាប់​ឲ្យ​ Spurs បំបាក់​ជើងឯក Premier League ឆ្នាំ​មុន Leicester City ៦-១

205

បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅពេលឡើងទៅឈរលើគេក្នុងតារាង អ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលនេះ ពីរគ្រាប់ច្រើនជាងខ្សែប្រយុទ្ធ Everton, Romelu Lukaku ក្រោយរកបានបួនគ្រាប់អោយ Spurs យកឈ្នះជើងឯក Premier League រដូវកាលមុន Leicester City ៦-១ បង្គ្រប់សប្ដាហ៍ទី៣៧ យប់ម៉ិញនេះ។F12កីឡាករកូរ៉េ Heung-Min Son ជាអ្នកបង្កើតឱកាសអោយ Harry Kane ស៊ុតគ្រាប់ដំបូងនាទីទី២៥ មុនពេលដែល Son ខ្លួនឯងស៊ុតនាំមុខអោយ Spurs ២-០ នាទីទី៣៦។ ចូលវគ្គទីពីរក្រុមជើងឯកឆ្នាំមុនតាមបានមួយគ្រាប់វិញដោយ Ben Chilwell នាទីទី៥៩។ តែបានតែ ៤នាទី Harry Kane រកគ្រាប់ទីពីររបស់ខ្លួនបានសំរេចនៅនាទីទី៦៣។ ជាថ្មីទៀត Heung-Min Son ក៏រកបានគ្រាប់ទីពីរក្នុងការប្រកួតដែរនាទីទី៧១។

F10

មិនទាន់អស់ទៀត Harry Kane ដែលជាអតិតកីឡាកររបស់ Leicester City ដែរនោះក៏រកបានពីរគ្រាប់បន្ថែមទៀតនាទីទី៨៨ និង៩០ បួនគ្រាប់ម្នាក់ក្នុងមួយប្រកួត និង ២៦គ្រាប់រដូវកាលនេះ ពីរគ្រាប់ច្រើនជាង Romelu Lukaku។ Tottenham Hotspur ធានាបានកៅអីលេខ២ ទៅហើយ ខណៈសល់មួយប្រកួតទៀតចប់រដូវកាល ខណៈ Spurs ត្រូវទៅផ្ទះ Hull City ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដែលជាសប្ដាហ៍ចុងក្រោយក្នុងក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ