ប្រជាពលរដ្ឋ​ភាគច្រើន​ក្នុង​ខណ្ឌ​ច្បារអំពៅ​ មើលឃើញ​ហើយ​ចំពោះ​បេក្ខភាព​ ចៅសង្កាត់ ដែល​ពួកគាត់​នឹង​បោះឆ្នោត​ជូន

75

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ក្នុងខណ្ឌច្បារអំពៅបានបង្ហាញជំហរថា ពួកគាត់នឹងបោះឆ្នោត ជូនបេក្ខភាពចៅសង្កាត់ណា ដែលយកចិត្តទុកដាក់អភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយការលំបាកនាំមកសេចក្តីសុខជូនប្រជាពលរដ្ឋ។

ពួកគាត់ បញ្ជាក់ថា បេក្ខភាពចៅសង្កាត់ដែលពួកគាត់មើលឃើញស្នាដៃអាចជឿទុកចិត្តបាននោះ គឺបេក្ខភាពចៅសង្កាត់មកពីគណបក្សប្រជាជន ហើយពួកគាត់តែងបានបោះជូនកាលពីអាណត្តិកន្លងមក និងអាណត្តិទី៣។ពួកគាត់ នឹងបន្តបោះជូន បេក្ខភាពនេះ ទៀតដើម្បី បន្តអភិវឌ្ឍសង្កាត់អោយបានរីកចំរើនថែមទៀត និងបានដោះស្រាយទុក្ខលំបាកជូនពលរដ្ឋ អោយមានក្តីសុខ តាមគោលនយោបាយបក្សប្រជាជន។

ពួកគាត់ បង្ហាញជំហរបែបនេះ ក្នុងឱកាស អនុប្រធានក្រុមការងារ គណៈពង្រឹងខណ្ឌច្បារអំពៅអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរា មានជំងឺ និងសំរាលកូន នៅតាមផ្ទះ និងនៅតាមភូមិនានា ក្នុងខណ្ឌច្បារអំពៅ នៅថ្ងៃទី១៩ ឧសភា។

ពួកគាត់ បញ្ជាក់ទៀតថា ចង់អោយបេក្ខភាពមេឃុំមកពីគណបក្សប្រជាជនជាប់ឆ្នោតដឹកនាំ អាណត្តិក្រោយទៀត ព្រោះថា មានតែគណបក្សនេះទេដែល ធានាការពារគត់មត់នូវសុខសន្តិភាពសេរីភាពនិងការ អភិវឌ្ឍន៍ ប្រទេសអោយជឿនលឿនបាន។

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ រីកចំរើនជឿនលឿន ។ គ្រប់វេទិកាជួបជាមួយប្រជាជន មន្ត្រីគណបក្សប្រជាជនតែងជំរាបជូនប្រជាជនថា គណបក្សនេះជានិច្ចកាលនៅរួមសុខរួមទុក្ខជាមួយប្រជាជន និងចូលរួមដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាជន ហេតុដូចនេះ បោះឆ្នោតជូនគណបក្សប្រជាជនប្រៀបបានជួយខ្លួនឯង និងជួយប្រទេសជាតិយើងអោយជៀស ផុតនូវទុក្ខលំបាកទាំងឡាយ៕

so phneakk2 so phneakk1 so phneakk