McGregor ចុះ​កិច្ចសន្យា​វាយ​ជាមួយ Floyd Mayweather

465

ប្រដាល់៖ ពាក្យចចាមអារ៉ាមដែលមានរយៈពេលយូរមកហើយ ពីការប្រកួតរវាងកំពូលកីឡាករប្រដាល់សកលអាមេរិក Floyd Mayweather Jr. និងកំពូលកីឡាករវាយក្នុងទ្រុង Conor McGregor បានក្លាយជាការពិតពាក់កណ្ដាលហើយ ក្រោយពី Conor McGregor ចុះហត្ថលេខាលើកិច្ចសន្យាវាយជាមួយ Mayweather។F14ដំណឹងនេះលេខលឺចេញពីប្រធាន UFC លោក Dana White ដោយប្រកាសព័ត៌មាននេះអំឡុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ TNT សហរដ្ឋអាមេរិក។ ក្រោយមក McGregor ខ្លួនឯងផ្ទាល់ក៏បានបញ្ជាក់ថា ព័ត៌មាននេះពិតដែរនៅលើគេហទំព័រ Themaclife.com។ Conor McGregor គឺជាកីឡាករវាយក្នុងទ្រុងល្បីឈ្មោះបំផុតលើលោក និងជាអ្នករយលុយបានច្រើនជាងក្នុងប្រភេទកីឡានេះ។ កីឡាករទាំងពីរ McGregor និង Mayweather ក៏ធ្លាប់បាននិយាយឌឺដងដាក់គ្នាផងដែរ។ ថ្វីបើប្រភេទកីឡាខុសគ្នា McGregor នឹងត្រូវវាយជាមួយ Mayweather ប្រដាល់សកល។ យ៉ាងណាក៏ដោយព័ត៌មានកិច្ចសន្យាឡើងសង្វៀនទើបបានលឺពី Conor McGregor តែម្ខាង ខណៈភាគីម្ខាងទៀត Floyd Mayweather Jr. មិនទាន់មានដំណឹងនៅឡើយ៕
អត្ថបទ៖នាង សុភាវុធ