មនុស្ស ៦​នាក់​ស្លាប់ និង ២២​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​​នៅ​កន្លែង​ផលិត​នាវា​ក្នុង​ទីក្រុង​​កាតាហ្សឺណា​

241

កូឡុំប៊ី៖ នគរបាលកូឡុំប៊ីកំពុងធ្វើការស៊ើបអង្កេតហេតុការណ៍ផ្ទុះ នៅកន្លែងផលិតនាវាក្នុងទីក្រុងកំពង់ផែកាតាហ្សឺណាកាលពីថ្ងៃពុធកន្លងទៅ ដែលបណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ និងជាង ២២នាក់ផ្សេងទៀតរងរបួស។F19ផ្សែងខ្មៅខ្មួលខ្មាញ់ចេញពីបរិវេណឧស្សាហកម្មម៉ាម៉ូណាល់ ខណៈដែលនៅទីនោះក្រុមសាច់ញាតិ របស់ក្រុមអ្នកធ្វើការនៅកំពង់ផែបានប្រមូលផ្ដុំគ្នារង់ចាំស្ដាប់ដំណឹង។ លោក ហ្សកអង់រីក ការឺណូ អនុឧត្ដមនាវីឯកនិយាយថា ការផ្ទុះលើកទីមួយបានកើតឡើងនៅលើស៊ីទែនកប៉ាល់ ដឹកទំនិញធំមួយគ្រឿងរបស់ក្រុមហ៊ុនកូតេចម៉ា។ អ្នកតំណាងផ្នែកពន្លត់អគ្គិភ័យបាននិយាយថា ការផ្ទុះនេះត្រូវគេសង្ស័យថាបង្កឡើងដោយឧស្ម័ន។ ចំណែកការផ្ទុះលើកទី២ កើតឡើងក្រោយការផ្ទុះលើកទីមួយប្រហែលជា ៣០នាទីស្ថិតនៅកន្លែងផលិតនាវាអាសស្ទីវីក ដែលមានម្ចាស់សាជីវកម្មជាជនជាតិអាមេរិកស្ថិតនៅចម្ងាយជាង ៦គីឡូម៉ែត្រពីគ្នា។ តំបន់ឧស្សាហកម្មកំពង់ផែការ៉ាអ៊ីបនេះស្ថិតនៅចម្ងាយជាង ១៥គីឡូម៉ែត្រពីមណ្ឌលទេសចរណ៍កាតាហ្សឺណា និងទីក្រុងចំណាស់ ជាកន្លែងដែលមានមរតកបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ផងដែរ៕

អត្ថបទ៖ រិទ្ធី