ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត៖ រា​ជរ​ដ្ឋា​ភិបាល​កំណត់​នៅ​​យុទ្ធ​សាស្ត្រ​ លើក​កម្ពស់​គុណ​ភាព​សេវា​សុខា​ភិបាល​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ

205

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នៅយុទ្ធសាស្ត្រ លើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។


ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិត នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ម៉ាណែតបានឱ្យដឹងថា កម្ពុជា បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនគួរឲ្យកត់សម្គាល់ និងមុនផែនការកំណត់លើគោលដៅ ចំនួន ០៤ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធប្រឆាំងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺឆ្លង, និងការបង្កើនភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍
ការសិក្សាវាយតម្លៃរបស់ធនាគរពិភពលោកកាលពីឆ្នាំ២០១៥ បង្ហាញថា ប្រជាជនខ្មែរប្រហែល ១% ប៉ុណ្ណោះ ដែលស្វែងរកការផ្តល់សេវាសុខភាពនៅក្រៅប្រទេស, ក៏មិនមែនជារឿងចម្លែកទេ នៅជប៉ុន អាមេរិក រុស្ស៊ីជាដើម ក៏ប្រជាជនគេស្វែងរកសេវាសុខភាពនៅក្រៅប្រទេសដូចគ្នាដែរ។
កម្ពុជាសម្រេចបានស្ទើរតែទាំងស្រុងនូវការកាត់បន្ថយអត្រាមរណៈដោយជំងឺគ្រុនចាញ់ ៩៨% ដែលបាន ធ្លាក់ចុះពីចំនួន ៩៣នាក់ ក្នុងឆ្នាំ២០១១ មកនៅត្រឹម ០១នាក់ក្នុងឆ្នាំ២០១៦។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងគោលដៅបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើសេវាសុខាភិបាលជាតិ តាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងសមត្ថភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការលើកកម្ពស់ការយល់ដឹងរបស់គ្រូពេទ្យ មន្ត្រីបុគ្គលិកសុខាភិបាល និងអ្នកប្រើប្រាស់សេវា ព្រមទាំង លើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជនក្នុងការផ្តល់សេវាសុខភាព៕
ឯកឧត្តមបានសំណូមពរឱ្យនិស្សិតទាំងអស់ដាក់កំណត់ខ្លួនឯងក្នុងការសិក្សា និងការចាប់យកជំនាញ (អាជីពទេវតា) នេះ ឲ្យបានខ្លាំង ឲ្យបានពូកែ; និស្សិតពូកែ គ្រូពេទ្យពូកែ ហើយប្រជាពលរដ្ឋយើងច្បាស់ជាមានសុខមាលភាពកាន់តែប្រសើរឡើង៕

manet4 manet3 manet2 manet