Philipp Lahm នឹង​បញ្ចប់​អាជីព​បាល់ទាត់​ចុង​សប្ដាហ៍​នេះ​

65

បាល់ទាត់៖ ខ្សែការពារអាល្លឺម៉ង់ Philipp Lahm បាននិយាយថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា គេនឹងបញ្ចប់អាជីពបាល់ទាត់របស់ខ្លួនចុងសប្ដាហ៍នេះហើយ ក្រោយបញ្ចប់ការប្រកួតបិទរដូវកាលអាល្លឺម៉ង់ Bundesliga ដែល Bayern Munich ជួបជាមួយ Freiburg នៅ Allianz Arena។F15ជិត ១២ឆ្នាំហើយដែលកីឡាករវ័យ ៣៣ឆ្នាំរូបនេះលេងអោយ Bayern Munich ជួយក្រុមឈ្នះជើងឯកហូរហែដូចជា Bundesliga, German Cup និង UEFA Champions League។ Lahm បាននិយាយទៀតថា ក្រោយចូលនិវត្តន៍គេនឹងប្រើពេលវេលាទំនេរមួយរយៈគិតគូរពីជីវិតផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយការសំរេចចាកចោលពីបាល់ទាត់របស់ Philipp Lahm នៅតែបើកចំហរថា គេនឹងវិលមកបាល់ទាត់វិញក្នុងពេលវេលាណាមួយ៕
អត្ថបទ៖នាង សុភាវុធ