កីឡា​ការិនី Karolina Pliskova​ យកឈ្នះ Timea Bacsinszky​ ក្នុង​លទ្ធផល 2​សិត​ដាច់​នៅ Rome Masters

32

តេន្នីស៖ កីឡាការិនីលំដាប់ទី២ Karolina Pliskova របស់សាធារណៈរដ្ឋឆេកបានប្រកួតយកឈ្នះលើកីឡាការិនីស្វីស Timea Bacsinszky ដើម្បីឈានដល់វគ្គ ៨នាក់ចុងក្រោយនៃពានរង្វាន់ Italy Open កាលថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។
Karolina Pliskova មិនជួបរឿងលំបាកឡើយពោលគឺនាងបានយកឈ្នះ ២សិត០ ជាមួយពិន្ទុ 6-1 នឹង 7-5 ដោយប្រើពេល ១ម៉ោងនឹង ២១នាទីទៅលើ Timea Bacsinszky នឹងបន្តការប្រកួតរបស់ខ្លួនបានយ៉ាងល្អក្នុងរដូវកាលប្រកួតឆ្នាំ២០១៧ នេះ។ ហើយគួររំលឹកដែរថានាង Pliskova ដែលជាអតិតធ្លាប់បានឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ French Open រូបនេះក៏បានយកឈ្នះដែរទៅលើ Timea Bacsinszky កាលពី ២ឆ្នាំមុនក្នុងកម្មវិធី។ ដូច្នេះឆ្លងតាមរយៈជ័យជំនះនេះនាង Karolina Pliskova លេខ១១ រូបនេះឡើងទៅជួបជាមួយកីឡាការិនី Elina Svitolina នៅព្រឹកថ្ងៃសៅវិ៍ស្អែកនេះ ដើម្បីស្វែងរកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ