សកម្មជន សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទម្លាក់​ស្លាក​គណបក្ស​នឹង​ដាក់​ស្លាក​គណបក្ស​ប្រជាជន​វិញ ​​

155

សកម្មជន នឹងសមាជិកគណបក្សសង្គ្រោះជាតិ បានទម្លាក់ស្លាកគណបក្ស របស់ខ្លួននឹងលើកស្លាកគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ឧសភានេះ ស្របតាមពេលវេលានឹងការឃោសនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៤ បានខិតជិតមកដល់ហើយ នៅសល់តែជាងដប់ទៀតថ្ងៃប៉ុណ្ណោះ។

ព្រៃវែង៖ ការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ខាងមុននេះ សកម្មជន គណបក្សសង្គ្រោះជាតិ បានប្ដេជ្ញាចិត្តស្មោះស្ម័គ្រមករួបរួម ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយមិនជឿជាក់លើបក្សរបស់ខ្លួន ដើម្បីជ្រាប់ច្បាស់ ជួបជាមួយលោក ពូ អុំ ញៀប រស់នៅភូមិកំពង់ពោធិន៏ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ក្នុងខណៈនេះ លោកប្រធានគណៈពង្រឹង ឃុំកំពង់ភ្នំ បានអបអរសាទរចំពោះ សកម្មជនគណបក្សសង្គ្រោះជាតិ ប្ដេជ្ញាចិត្តបានទាន់ពេលវេលា មករួបរួមជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបន្តថា សកម្មជនដោយបានទម្លាក់ស្លាក គណបក្សសង្គ្រោះជាតិចោល នោះ ដោយអស់ជំនឿទុកចិត្ត ព្រោះមិនដែលបានឃើញ ជួយអ្វីដល់ដែរសសមាជិករបស់ខ្លួនឡើយ។

ជាពិសេសនោះ ដោយបានមើលឃើញ ពីសកម្មភាពថ្នាក់ដឹកនាំ ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ បានយកចិត្តទុកដាក់ខ្ពស់ ដឹងសុខដឹងទុក ជីវភាពរស់នៅ និងបម្រើផលប្រយោជន៏ ជូនដល់ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើអោយប្រទេសជាតិមានការរីកចំរើ នទាំងវិស័យពុទ្ធចក្រនឹងអាណាចក្រនៅទូរទាំងប្រទេសកម្ពុជា៕