តំណាង​សហគមន៍​អឺរ៉ុប​ទទួល​ស្គាល់​ពី​​ដំណើរការ​ឃោសនា​រក​សំលេង​ឆ្នោត​នៅ​កម្ពុជា ​មាន​ភា​ពល្អប្រសើរ

163

ភ្នំពេញ ៖ អ្នកជំនាញបោះឆ្នោតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា លោកស្រី Renata Tadioli បានឯកភាពនូវការលើកឡើងរបស់ប្រធានគណៈកម្មាធិការសិទ្ធមនុស្សនៅកម្ពុជាថា ការដំណើរការយុទ្ធនាការឃោសនារកសំលេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៥ ខែឧសភា នៅស្នាក់ការគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ថ្លែងថា ក្នុងជំនួបជាលោកស្រី Renata Tadioli អ្នកជំនាញបោះឆ្នោតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គឺលោកស្រីចង់ដឹងការងារចំនួនពីររួមមាន ៖ ការងារតួនាទីរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និងចង់បញ្ហាដំណើរការដោះស្រាយបណ្តឹងដែលមហាជនបានដាក់បណ្តឹងមកគណៈកម្មាធិការសិទ្ធមនុស្ស។

ទោះយ៉ាងណានៅក្នុងជំនួបនោះ ឯកឧត្តម កែវ រ៉េមី បានថ្លែងប្រាប់តំណាងសហភាពអឺរ៉ុបថា ដំណើរការហែរក្បួនធ្វើយុទ្ធនាការឃោសនារកសំលេងឆ្នោត ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនេះ គឺមានស្ថានភាពល្អប្រសើរ និងមានបណ្តឹងតិចតួចបានកើតឡើង។

ឯកឧត្តម ថា រាល់បណ្តឹងដែលបានកើតឡើងនោះ ពុំមានបណ្តឹងណាមួយពាក់ព័ន្ធនឹងបញ្ហាសិទ្ធមនុស្សនោះទេ ពោលគឺរាល់បណ្តឹងពាក់ព័ន្ធតែលើច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ..ប ហើយ គ..ប ក៏បានកំពុង ដោះស្រាយផងដែរ។

ឯកឧត្តម កែវ រ៉េមី បន្តថា នៅក្នុងដំណើរការការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ សហភាពអឺរ៉ុប និងបណ្តាអង្គការអន្តរជាតិនានាដូចជា អង្គការអាដេននៅអ៊ែ ជាដើម ចូលរួមដាក់អ្នកសង្កេតការណ៍នៅក្នុងដំណើរការការបោះឆ្នោតឃុំសង្កាត់នេះ៕

sdasa3 18623235_1342018695846624_1366960940951514555_o 18623346_1342018872513273_5990941951814120345_o