Gael Clichy នឹង​ចេញ​ពី Manchester City ខែ​ក្រោយ​ តែ​មិន​ទាន់​មាន​គោល​ដៅ​ច្បាស់​លាស់

135

បាល់ទាត់៖ ក្លឹបអ្នកមាននៅអង់គ្លេស Manchester City បានបញ្ជាក់ច្បាស់ហើយថា កីឡាករបារាំង Gael Clichy នឹងចាកចេញពីក្លឹបខែក្រោយនេះហើយ បន្ទាប់ពីចំណាយពេល ៦ឆ្នាំ។

F20

កិច្ចសន្យារបស់កីឡាករវ័យ ៣១ឆ្នាំរូបនេះនឹងអស់សុពលភាពនៅថ្ងៃទី៣០ ខែក្រោយ តែមិនទាន់មានគោលដៅថ្មីថាគេនឹងទៅលេងទីណាបន្តទៀតឡើយ។ Gael Clichy បានផ្ទេរមកកាន់ Manchester City នៅឆ្នាំ២០១១ ពី Arsenal និងឈ្នះជើងឯកជាមួយក្រុមពីរលើករួមជាមួយ League Cup មួយលើក។ Gael Clichy បង្ហាញខ្លួនឲ្យ Manchester City ជាង ២០០ប្រកួត រកបាន ៣គ្រាប់ក្នុងនាមជាខ្សែការពារខាងឆ្វេង៕
អត្ថបទ៖នាង សុភាវុធ