Dortmund គ្រងជើងឯក German Cup ក្រោយឈ្នះ Frankfurt ទាំងលំបាក ២-១

177

បាល់ទាត់៖ បន្ទាប់ពីបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្របីរដូវកាលជាប់គ្នា ទីបំផុត Borussia Dortmund អាចគ្រងជើងឯក German Cup បានហើយ ក្រោយយកឈ្នះ Eintracht Frankfurt ទាំងលំបាក។M15កីឡាករវ័យក្មេង Ousmane Dembele ជាអ្នកផ្ដើមការប្រកួតយ៉ាងល្អឲ្យ Dortmund ដោយស៊ុតនាំមុខតាំងពី ដើមវគ្គទី១។ តែវគ្គទីមួយដដែលកីឡាករក្រូអាត Mijat Gacinovic ជាអ្នកស៊ុតតាមស្មើឲ្យ Frankfurt វិញ។ ក្រុមរបស់លោក Thomas Tuchel ក៏ជួបបញ្ហារបួសដោយ Marco Reus និង Marcel Schemlzer ត្រូវបានប្ដូរចេញជំនួយវិញដោយ Christian Pulisic និង Gonzalo Castro។ កីឡាករបំរុងទាំងពីរនេះហើយ ដែលបង្កើតឲ្យមានគ្រាប់បញ្ចូលទីក្នុងនោះ Pulisic ដួលក្នុងប្រអប់គ្រោះថ្នាក់ ខណៈដែលអ្នកស៊ុតច្រើនជាងគេនៅ Bundesliga, Pierre Emerick Aubameyang ជាអ្នកស៊ុតសំរេចឲ្យ Dortmund លើកពាន German Cup។ Aubameyang ដែលកំពុងមានទំនាក់ទំនងទៅក្លឹបធំៗនោះស៊ុតបញ្ចូលទីបានសរុប ៤០គ្រាប់ឲ្យ Dortmund គ្រប់ក្របខណ្ឌ៕
អត្ថបទ៖នាង សុភាវុធ