ផ្លូវលំ​១​ខ្សែ​ប្រវែង​ជាង​១ពាន់​ម៉ែត្រ​ ដែល​រង​ការខូចខាត​ នៅក្នុង​សង្កាត់​បរយ៉ា​ខា ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ជួសជុល​​ជា​បន្ទាន់​

217

ប៉ៃលិន ៖ ដោយមានការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈនាពេលកន្លងមក អំពីការលំបាកក្នុងធ្វើដំណើរក្នុងរដូវវស្សា នៅលើកំណាត់ផ្លូវលំ១ខ្សែនេះ អាជ្ញាធរខេត្ត ធ្វើការជួសជុល ជាបន្ទាន់ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានងាយស្រួល។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន ថ្លែងបែបនេះ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញនេះ ក្នុងឱកាសចុះពិនិត្យមើលការដ្ឋានជួសជុល ផ្លូវលំ១ខ្សែ ប្រវែង ១១០០ម៉ែត្រ ស្ថិតក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ឯកឧត្តម ផាន់ ចាន់ធុល បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែគិតគូរខ្ពស់ដល់ជីវភាព និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយបានជំរុញដល់អ្នកដឹកនាំថ្នាក់ក្រោមត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាករបស់បងប្អូននៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវនេះ ត្រូវចូលរួមថែរក្សា ដើម្បីធានាការដល់ប្រើប្រាស់បានយូរអង្វែង ហើយកុំភ្លេចបំពេញ កាតព្វកិច្ចជាពលរដ្ឋល្អ គឺត្រូវអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏បានសំដែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានជួយជួសជុលផ្លូវ១ខ្សែនេះ ជាបន្ទាន់ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែល ធ្វើឱ្យពួកគាត់មានភាពងាយស្រួលក្នុងធ្វើដំណើរ ប្រកបមុខរបររកស៊ី និងរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ៖ ការជួសជុលផ្លូវលំ១ខ្សែនេះ គឺមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ គឺជាការចូលរួមពីសំណាក់សប្បុរសជននានា ក្នុងខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមគ្នាដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ឱ្យបានទាន់វេលា ដោយទឹកចិត្តសប្បុរសធម៌ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕

road paylin5 road paylin6 road paylin2 road paylin4 road paylin3 road paylin7 road paylin1