លោក Arsene Wenger បន្ត​កុងត្រាដឹកនាំក្រុម​កាំភ្លើង​ធំ​ Arsenal រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​

320

បាល់ទាត់៖ គ្រូបង្វឹកសញ្ជាតិបារាំងមិនទៅណាចោលពី Emirate Stadium ឡើយ ដោយបានបន្តកិច្ចសន្យាពីរឆ្នាំទៀតបន្តដឹកនាំក្រុមដល់ឆ្នាំ២០១៩ នេះបើតាមសេចក្ដីប្រកាសរបស់ក្លឹប។Th24គ្រូបង្វឹកសញ្ជាតិបារាំងវ័យ ៦៧ឆ្នាំរូបនេះ តាមពិតទៅកិច្ចសន្យាចាស់អស់សុពលភាពទៅហើយចុងរដូវកាល ដែលទើបបញ្ចប់នេះហើយសារព័ត៌មានជុំវិញពិភពលោក ក៏ចេះតែចុះផ្សាយពីអនាគតរបស់លោកដែលមានភាពស្រពិចស្រពិល។ Arsenal រដូវកាលនេះមិនគាប់ប្រសើរឡើយដោយបញ្ចប់លេខ៥ នៅ Premier League លើកដំបូងរាប់ពីឆ្នាំ១៩៩៦ ដែលឆ្នាំដំបូងដែលលោក Arsene Wenger ក្លាយជាគ្រូបង្វឹក និងជាលើកដំបូងក្នុងរយៈពេល ២១ឆ្នាំដែល Arsenal មិនបានលេងក្របខណ្ឌ UEFA Champions League។

យ៉ាងណាក៏ដោយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន Arsenal បានយកឈ្នះ Chelsea ២-១ នៅ Wembley លើកពាន FA Cup ក្រោយមកក៏ទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំក្លឹបអោយនៅបន្តជាគ្រូបង្វឹក ២ឆ្នាំទៀត៕
អត្ថបទ៖នាង សុភាវុធ