អ៊ុយរុយហ្គាយ និង​វេណេហ្ស៊ុយអេឡា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA U-20 World Cup

322
Portugal 2-2 Uruguay

បាល់ទាត់៖ ក្រុមជំរើសជាតិអ៊ុយរុយហ្គាយអាយុក្រោម ២០ឆ្នាំបានឈានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA U-20 World Cup ដែលរៀបចំនៅសាធារណរដ្ឋកូរ៉េ ក្រោយយកឈ្នះព័រទុយហ្គាល់ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី។

Portugal 2-2 Uruguay
Portugal 2-2 Uruguay

ការប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Daejeon បញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២។ Xande Silva បើកការនាំមុខអោយព័រទុយហ្គាល់មុនមិនបានមួយនាទីផងពោលគឺវិនាទី៥៤។ តែបាន ១៦នាទីអ៊ុយរុយហ្គាយក៏តាមស្មើវិញដោយ Santiago Bueno។ មុនចប់វគ្គទីមួយព័រទុយហ្គាល់ក៏នាំមុខសាជាថ្មីនាទីទី៤១ ដោយ Diogo Goncalves។ វគ្គទីពីរ Federico Valverde ជាអ្នករកគ្រាប់តាមស្មើអោយអ៊ុយរុយហ្គាយជាថ្មីដោយបាល់ ១១ម៉ែត្រ។ លទ្ធផល ២-២ រក្សាដល់ចប់ ៩០នាទី និងបន្តស្មើគ្នាទៀតក្រោយម៉ោងបន្ថែម ១៥នាទីពីរដង។ វគ្គ ១១ម៉ែត្រកាត់សេចក្ដីអ្នកចាំទីអ៊ុយរុយហ្គាយ Santiago Mele ជួយសង្គ្រោះបាល់របស់ Andre Ribeiro ហើយ Santigo Bueno គឺជាអ្នកស៊ុតសំរេចនាំក្រុមអ៊ុយរុយហ្គាយ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួបវេណេហ្ស៊ុយអេឡា។

Venezuela 2-1 USA
Venezuela 2-1 USA

ទៅមើលការប្រកួតរបស់វេណេហ្ស៊ុយអេឡាបានយកឈ្នះក្រុមអាមេរិក ២-១ ក្នុងម៉ោងបន្ថែមកាត់សេចក្ដី។ មានគ្រាប់ចូលទីមួយគ្រាប់របស់វេណេហ្ស៊ុយអេឡា តែក្រោយមកក៏លុបចោលវិញ ក្រោយជំនួយការអាជ្ញាកណ្ដាលបង្ហាញរូបភាពសារឡើងវិញ។ ឈានចូលវគ្គទីពីរក៏នៅតែគ្មានក្រុមស៊ុតបញ្ចូលទីបានតម្រូវបន្ថែម ១៥នាទីពីរដង។ Adalberto Penaranda រកគ្រាប់នាំមុខបានសំរេចអោយវេណេហ្ស៊ុយអេឡានាទីទី៩៦ ហើយក៏រកបានគ្រាប់ទីពីរទៀតនាទីទី១១៥ ដោយ Nahuel Ferraresi។ អាមេរិកក៏រកបានមួយគ្រាប់ដែរនាទីទី១១៧ ដោយ Jeremy Ebodisse តែមិនគ្រប់គ្រាន់ឡើយ។ ចប់ការប្រកួតវេណេហ្ស៊ុយអេឡាឈ្នះអាមេរិក ២-១ ឡើងជួបអ៊ុយរុយហ្គាយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ មានន័យថា ក្រុមមកពីអាមេរិកឡាទីនមួយនឹងមានមុខនៅវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ