មួយ​គ្រាប់​របស់​កីឡាករ Spurs, Christian Eriksen​ ធ្វើ​ឲ្យ​ក្រុម​ដាណឺម៉ាក​ស្មើគ្នា​ជាមួយ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ជំនួប​មិត្តភាព​

357

បាល់ទាត់៖ កីឡាករខ្សែបំរើកណ្ដាលឲ្យក្រុមដាណឺម៉ាក Christian Eriksen ជាអ្នករកមួយគ្រាប់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ កាលពីយប់ថ្ងៃអង្គារម្សិលម៉ិញនេះនៅក្នុងកីឡដ្ឋាន Broendby Stadion។W14Christian Eriksen ដែលជាសមាជិកក្រុមមាន់ក្នាយមាស Tottenham Hotspur ដែលកំពុងចេញទំរង់លេងនោះរកបានមួយគ្រាប់ ពីការស៊ុតដ៏ល្អរបស់គេនៅនាទីទី១៨ ធ្វើឲ្យទស្សនិកជនក្នុងដីជាង ១ម៉ឺន៥ពាន់នាក់រីករាយជាខ្លាំងនឹងបញ្ចប់វគ្គទី១ បណ្ដោះអាសន្ន 1-0។ ឈានចូលដល់វគ្គទី២ ក្រុមជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០១៤ អាល្លឺម៉ង់ស្ទើរតែមិនអាចធ្វើអ្វីបានឡើយ តែសំណាងល្អនៅចុងម៉ោងកីឡាកររបស់ក្រុម Bayern Munich តាមស្មើវិញបានយ៉ាងអស្ចារ្យដោយគ្រាប់ bicycle-kick នៅនាទីទី៨៨ ធ្វើឲ្យគ្រូបង្វឹក Joachim Loew សប្បាយជាខ្លាំង។ ក្រោយពីបញ្ចប់ការប្រកួតនេះអាល្លឺម៉ង់នឹងស្វាគមន៍ក្រុម San Marino នៅដីខ្លួនឯងសម្រាប់វគ្គជំរុះ World Cup ពូល C នៅថ្ងៃសៅវិ៍ចុងសប្តាហ៍នេះ ខណៈដាណឺម៉ាកវិញប្រកួតជាមួយក្រុមកាហ្សាក់ស្ថានក្រៅដីថ្ងៃជាមួយគ្នាដែរ ៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ