អ៊ីរ៉ង់​លើក​ឡើង​ថា​ ខ្មាន់​វាយ​ប្រហារ​លើ​រដ្ឋសភា និង​ទី​សក្ការបូជា​កណ្ដាល​ទីក្រុង​តេ​អេ​រ៉ង់​គឺ​ជន​ជាតិ​អ៊ីរ៉ង់ និង​ជា​សមាជិក​ពួក​រដ្ឋ​អ៊ីស្លាម

149

អ៊ីរ៉ង់៖ អ៊ីរ៉ង់និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្មាន់កាំភ្លើង និងខ្មាន់បំផ្ទុះគ្រាប់បែក ដែលបានវាយប្រហារលើទីក្រុងតេអេរ៉ង់គឺជាសមាជិកក្រុមរដ្ឋអ៊ីស្លាមជនជាតិអ៊ីរ៉ង់ ដែលបានកំពុងធ្វើសង្គ្រាមលុកលុយក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។F24ខ្មាន់វាយប្រហារបានវាយឆ្មក់លើអគាររដ្ឋសភា និងទីសក្ការបូជា Ayatollah Khomeini កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ក្នុងការវាយប្រហារយ៉ាងកម្រនៅកណ្ដាលរដ្ឋធានីនៃសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ អាជ្ញាធរបាននិយាយថា ចំនួនអ្នកបាត់បង់ជីវិតឡើងដល់ ១៧នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ កងកម្លាំងសន្តិសុខបដិវត្តដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ក៏និយាយផងដែរថា គូរប្រជែងក្នុងតំបន់អារ៉ាប៊ីសាអូឌីតត្រូវបានជាប់ពាក់ព័ន្ធ  ក្នុងការបញ្ឆេះភាពតានតឹងរវាងទីក្រុងរីយ៉ាត កាន់សាសនាអ៊ីស្លាមនីកាយស៊ុននីភាគច្រើន និងទីក្រុងតេអេរ៉ង់ កាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតភាគច្រើន ខណៈពួកគេចេញមុខប្រជែងយកឥទ្ធិពលក្នុងតំបន់ឈូងសមុទ្រ។ ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីតបានទាត់ចោលការចោទប្រកាន់នេះ។

ក្រសួងស៊ើបការសំងាត់អ៊ីរ៉ង់និយាយថា ខ្មាន់វាយប្រហារ ៥នាក់ដែលបានស្លាប់ ក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខត្រូវបានគេបញ្ជាក់ថា ជាពលរដ្ឋអ៊ីរ៉ង់ដែលបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននី កំពុងឈ្លានពាននៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកបានកំពុងចូលរួមរំលែកទុក្ខជនរងគ្រោះ ប៉ុន្តែលោក បានៃឌឺដង ឲ្យអ៊ីរ៉ង់ថា រដ្ឋដែលគាំទ្រភេរវកម្មកំពុងធ្លាក់ចូលខ្លួនជាជនរងគ្រោះ សម្រាប់ទង្វើដែលខ្លួនខំលើកស្ទួយក្រុមនោះ៕
អត្ថបទ៖ សុខមាន