ក្រុម​ជៀម​រោម​មាស​ព័រ​ទុយ​ហ្គា​ល់​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ឡា​ត់វៀ​វគ្គ​ជំ​រុះ​ជើងឯក​ពិភពលោក​

233

បាល់ទាត់៖ ក្រោយពីបានធ្វើដំណើរមកដល់ទីក្រុង Riga ប្រទេសឡាត់វៀ ក្រុមកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានចេញមកធ្វើការហ្វឹកហាត់នៅក្នុងកីឡដ្ឋាន Skonto Stadium ដើម្បីត្រៀមខ្លួនជួបជាមួយម្ចាស់ផ្ទះឡាត់វៀនៅថ្ងៃសុក្រនេះ។F21ក្រុមជើងឯកទ្វីបអឺរ៉ុបព័រទុយហ្គាល់ដែលដឹកនាំដោយប្រធានក្រុម Cristiano Ronaldo ដែលស៊ុតបាន ២គ្រាប់ពេលយកឈ្នះពាន UEFA Champions League សប្តាហ៍មុនបានធ្វើការហ្វឹកហាត់ជាមួយមិត្តរួមក្រុម ធ្វើយ៉ាងណាបន្តទម្រង់លេងឲ្យបានល្អបន្ថែមទៀតជាមួយគ្រូបង្វឹកលោក Fernando Santos។ បច្ចុប្បន្នក្រុមណព័រទុយហ្គាល់ស្ថិតក្នុងពូល B ដោយមាន ១២ពិន្ទុ និងតាមពីក្រោយក្រុមស្វីសចំនួន ៣ពិន្ទុ ខណៈដែលក្រុមឡាត់វៀវិញនៅលេខ៥ មានតែ ៣ពិន្ទុប៉ុណ្ណោះក្រោយប្រកួត ៥លើក។ គួរបញ្ជាក់ថាព័រទុយហ្គាល់នឹងអាចឡើងទៅឈរកំពូលតារាង ដើម្បីមានឈ្មោះដោយស្វ័យប្រវត្តិទៅរុស្សីប្រសិនជាឈ្នះយប់នេះ ហើយស្វីសចាញ់ក្រុមហ្វ៉ារ៉ូសអាយឡែន៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ