លោកស្រី Theresa May ទទួល​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​នៅ​ចក្រ​ភព​អង់គ្លេស

337

អង់គ្លេស៖ លោកស្រីនាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេស Theresa May នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីដដែល ខណៈដែលលោកស្រីបានទទួលជ័យជំនះលើការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

F7លទ្ធផលបឋមបានបង្ហាញថា គណបក្សអភិរក្សនិយមរបស់លោកស្រី Theresa May ទទួលបានការគាំទ្រចំនួន ៣១៨អាសនៈ ដែលជាតួលេខអាសនៈថយចុះបើប្រៀបធៀបនឹងមុនការបោះឆ្នោត។ ចំណែកគណបក្សពលកររបស់លោក Jeremy Corbyn បានទទួលកាគាំទ្រចំនួន ២៦១អាសនៈដែលជាតួលេខកើនឡើងបន្តិច បើប្រៀបធៀបនឹងពេលមុនការបោះឆ្នោត។ សូមបញ្ជាក់ជូនថា លទ្ធផលឆ្នោតនៅពេលនេះគឺខុសស្រឡះពីការចង់បានរបស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May ដែលចង់បានចំនួនអ្នកគាំទ្ររហូតដល់លើ ៣៣០អាសនៈក្នុងសភា៕
អត្ថបទ៖ សារីម