Lewis Hamilton ដណ្ដើម​យក​ជ័យជំនះ​លើក​ទី​៦ ក្នុង​ទីលាន​ប្រទេស​កាណាដា ខណៈ Vettel​ បញ្ចប់​លេខ​៤ ការ​​ប្រណាំង​រថ​យន្ត Formula 1

66

ប្រណាំងរថយន្ត៖ អ្នកប្រណាំងរថយន្តចក្រភពអង់គ្លេស Lewis Hamilton បានប្រជែងយកឈ្នះការប្រកួតប្រណាំងរថយន្ត F1, Canadian Grand Prix ជាលើកទី៦ របស់ខ្លួនហើយកាលថ្ងៃអាទិត្យ និងជាឆ្នាំទី៣ ផ្ទួនៗគ្នានៅទីនេះ ហើយក៏បានកាត់បន្ថយពិន្ទុនាំមុខរបស់ Sebastian Vettelចំនួន ១២ពិន្ទុនឹងនាំក្រុមស្ថាបនិករបស់ខ្លួនក្រុមផលិត Mercedes ត្រឡប់ឡើងមកឈរកំពូលតារាងជើងឯកវិញផងដែរ។M17Lewis Hamilton វ័យ ៣២ឆ្នាំរូបនេះជាអ្នកនាំមុខគេតាំងពីការចេញដំណើររហូតដល់ទីបញ្ចប់ ក្រោយយកឈ្នះនៅក្នុងវគ្គជំរុះរកអ្នកចេញដំណើរដំបូង Pole Position នៅទីលាន Gilles Villeneuve Circuit ជាលើកទី៦ នៅទីនេះ ពោលគឺដណ្ដើមបានជ័យជំនះសរុបលើកទី៥៦ ក្នុងអាជីពផងដែរ។ Hamilton ដែលបើកឲ្យក្រុមផលិត Mercedes បានប្រើពេល ១ម៉ោង ៣៣នាទីនឹង ០៥.១៥៣វិនាទី ដោយចេញតាមពីក្រោយដោយកីឡាករមិត្តរួមក្រុមសញ្ជាតិហ្វាំងឡង់ Valtteri Bottas 19.783វិនាទី នឹងកីឡាករប្រណាំងសញ្ជាតិអូស្ត្រាលី Daniel Ricciardo នៃក្រុម RedBull លេខ៣ ខណៈដែលកីឡាករឈរលើគេក្នុងតារាងជើងឯកសញ្ជាតិអាល្លឺម៉ង់ Sebastian Vettel លេខ៤ តាមពីក្រោយដល់ទៅ 35.907វិនាទី។

ក្រោយបញ្ចប់ទីលានទី៧ នារដូវកាលប្រណាំង Formula1 2017 នេះ Vettel ជាអ្នកឈរលើគេជាមួយ ១៤១ពិន្ទុនាំមុខលេខ២ Hamilton ដែលឈ្នះនៅទីនេះ ១២ពិន្ទុ និងលេខ៣ កីឡាករ Bottas។ ដោយឡែកការប្រកួតបន្តទីលានទី៨ នឹងធ្វើឡើងនៅប្រទេសអាហ្សាក់បៃហ្សង់ទីលាន Baku City Circuit ថ្ងៃទី២៥ មិថុនាខាងមុខនេះ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ