អ្នក​ជំនាញ​ទេសចរ​ថា ឆ្នាំ​២០១៨​ខាងមុខ​កម្ពុជា​គួរ​បង្កើន​ជើង​ហោះហើរ​ពី​ក្រៅ​ប្រទេស​បន្ថែម​ទៀត​

112

នៅឆ្នាំ២០១៨ ខាងមុខនេះកម្ពុជាគួរភ្ជាប់ជើងហោះហើរត្រង់ពីក្រៅប្រទេសឲ្យបានកាន់តែច្រើនបន្ថែមទៀត ហើយនេះបើតាមឡើកឡើងរបស់អ្នកជំនាញទេសចរកម្ពុជា។

ភ្នំពេញ៖ លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរជាតិកម្ពុជាបានថ្លែងប្រាប់ថា ការរីកចម្រើនវិស័យទេសចររយៈពេល១០ឆ្នាំនេះចុងក្រោយនេះបង្ហាញពីការទាក់ទាញរបស់កម្ពុជាដែលកាលពីមុនក្រុមហ៊ុនទេសចរមានជាង ២០ក្រុមហ៊ុន ហើយបច្ចុប្បន្ននេះ មានរហូតដល់ជាង ៣០ក្រុមហ៊ុនអាកាសចរវិនិយោគលើវិស័យនេះ។

លោក បានបន្តទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរកាន់តែច្រើនមានការប្រកួតប្រជែងគ្នានឹងផ្ដល់ផលចំណេញទាំងពេលវេលានិងថវិកា ហើយគោលដៅទេសចរសំខាន់ៗ ដែលមានមកពីប្រទេសចិនមានចំនួន ៥ឬ៦គោលដៅ ដែលបានហោះហើរត្រង់ពីចិនមកខេត្តសៀមរាប និងខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ថា ទេសចរអន្តរជាតិ និងទេសចរក្នុងស្រុកមានសារៈសំខាន់ណាស់ក្នុងការគៀងគរថវិកាចូលសេដ្ឋកិច្ចជាតិ និងបម្រើដល់ឧស្សាហកម្មទេសចរទាំងមូលផងដែរ។

អ្នកជំនាញទេសចរបន្ថែមថា ទេសចរសហគមន៍និងទេសចរកែច្នៃមិនត្រឹមតែជំរុញឲ្យមានការទាក់ទាញមកកម្ពុជាប៉ុណ្ណោះទេ គឺជាទេសចរដែលផ្តល់ចំណូលដ៏ច្រើន សម្រាប់ការទាក់ទាញចំណូលនៅក្នុងឧស្សាហកម្មមួយនេះ។

សម្រាប់ លោក ពេជ្រ សុប៉ុនតារា ប្រធានផ្នែកពង្រីកការហោះហើរនៅព្រលានយន្តហោះកម្ពុជាបានលើកឡើងថា កម្ពុជាកំពុងតែតភ្ជាប់ជើងហោះហើរប្រទេសជាច្រើនទៀត ហើយថ្មីៗនេះមានក្រុមហ៊ុនចិនមួយ ឈ្មោះ Chong Qing មកពីខេត្តChong Qing ប្រទេសចិនបានហោះហើររួចហើយដែរ។

លោក បានបន្ថែមទៀតថា ក្រុមហ៊ុនខ្លះបានពង្រីកទំហំជើងហោះហើរ និងខ្លះទៀតបានបន្ថែមជើងយន្តហោះ រហូតដល់ សព្វថ្ងៃនេះ មានពី៥ទៅ ៦គោលដៅមាននៅភ្នំពេញ សៀមរាប និងខេត្តផ្សេងទៀតដែលមានសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ៕