ប្រធានាធិបតី​កូរ៉េខាងត្បូង​សម្តែង​មរណទុក្ខ​ចំពោះ​គ្រួសារ​របស់​លោក​Otto Warmbier

122

ក្រុងព្យុងយ៉ាង៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន បានសម្តែងនូវមរណទុក្ខចំពោះក្រុមគ្រួសាររបស់លោកOtto Warmbier បន្ទាប់ពីទទួលបានព័ត៌មានថា និស្សិតសកលវិទ្យាល័យអាមេរិកម្នាក់នេះ ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកូរ៉េខាងជើងអស់រយៈពេល១៧ខែ បានស្លាប់នោះ។

វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា លោកមូនអះអាងថា ទីក្រុងព្យុងយ៉ាងគួរតែប្រគល់អ្នកទោសកូរ៉េខាងត្បូង និងអាមេរិក មកវិញឲ្យបានឆាប់រហ័សបំផុត។

លោកផាក ស៊ូហ៊ុន អ្នកនាំពាក្យប្រធានាធិបតី បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យមានការប្រគល់ខ្លួនអ្នកទោសដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកូរ៉េខាងជើង។

សូមបញ្ជាក់ថា អ្នកទោស៣នាក់ក្នុងចំណោមពលរដ្ឋអាមេរិកដែលមានដើមកំណើតនៅកូរ៉េខាងត្បូង និងជនជាតិកូរ៉េខាងត្បូង៦នាក់ទៀត បន្តជាប់ឃុំឃាំងនៅក្នុងរដ្ឋឯកកោមួយនេះ៕