Joachim Loew ចង់​ឈ្នះ​ពាន FIFA Confederations Cup បញ្ចប់​ការ​រិះ​គន់​របស់​អ្នកគាំទ្រ ក្រោយ​ពេល​​ជ្រើសរើស​តែ​កីឡាករ​ក្មេងៗ​

251
គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់

បាល់ទាត់៖ ក្រុមជើងឯកពិភពលោកអាល្លឺម៉ង់បានធ្វើការហ្វឹកហាត់នៅទីក្រុង Sochi ត្រៀមការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Confederations Cup ជួបជាមួយជើងឯកអាមេរិកកណ្ដាលម៉ិកស៊ិក។Germany

គ្រូបង្វឹកក្រុមអាល្លឺម៉ង់លោក Joachim Loew បានទទួលរងការរិះគន់ច្រើនមុនព្រឹត្តិការណ៍នេះ ក្រោយពេល លោកបានជ្រើសរើសភាគច្រើនជាកីឡាករយុវជនមកលេងដណ្ដើមពាននេះ។ ឆ្លើយតបនឹងការរិះគន់អាល្លឺម៉ង់បានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ១ ក្នុងពូលក្រោយឈ្នះកាមេរ៉ូន អូស្ត្រាលី និងស្មើឈីលី ហើយក៏ជាក្រុមដែលស៊ុតបញ្ចូលទីច្រើនជាងគេដែរ ក្នុងព្រឹត្តិការណ៍នេះជាមួយព័រទូហ្កាល់ដោយស៊ុតបាន ៧គ្រាប់ដូចគ្នា។

Germany1

លើសពីនេះគ្រូបង្វឹកវ័យ ៥៧ឆ្នាំ Joachim Loew ថែមទាំងចង់ឈ្នះពាន FIFA Confederations Cup នេះទៀត ដើម្បីបញ្ចប់ពាក្យរិះគន់របស់អ្នកគាំទ្រ។ រំលឹកថា អាល្លឺម៉ង់មិនមានប្រវត្តិឈ្នះពាន FIFA Confederations Cup នេះឡើយ ខណៈក្រុមដែលឈ្នះជើងឯកច្រើនជាងគេគឺប្រេសីល ៤លើក៕
អត្ថបទ៖នាង សុភាវុធ