អតីត​ខ្សែ​ការពារ AC Milan, Paolo Maldini ចូល​រូ​ម​ប្រកួត​តេន្នី​ស​អាជីព​លើកដំបូង​

121

តេន្នីស៖ អតិតខ្សែការពារ AC Milan, Paolo Maldini បានចូលរួមប្រកួតកីឡាវាយកូនបាល់អាជីពលើកដំបូងនៅថ្ងៃអង្គារម្សិលម៉ិញក្នុងព្រឹត្តិការណ៍ Aspire Tennis Cup នៅទីក្រុង Milan ប្រទេសអ៊ីតាលី។Paolo-Maldiniជំហានចូលអាជីពថ្មីមួយទៀតនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីខួបកំណើតឈានចូលវ័យ ៤៩ឆ្នាំ។ Paolo Maldini ត្រូវបានគេស្គាល់ជាខ្សែការពារកំពូលម្នាក់នៅអ៊ីតាលីដោយបង្ហាញខ្លួន ១២៦ប្រកួតអោយក្រុមជំរើសជាតិអ៊ីតាលីធ្លាប់ឈ្នះជើងឯកអ៊ីតាលី Serie A ៧លើកជាមួយ AC Milan និងធ្លាប់លើកពាន European Cup/ UEFA Champions League ៥លើកផងដែរ។ មិនចំលែកទេតេន្នីសគឺជាកីឡាទីពីរដែល បុរសវ័យ ៤៩ឆ្នាំរូបនេះលេងតាំងពីតូចក្រៅពីបាល់ទាត់។

មុនមកដល់ព្រឹត្តិការណ៍នេះ Maldini និង ដៃគូដែលជាគ្រូបង្វឹក Stefano Landonio បានយកឈ្នះក្នុងវគ្គជំរុះលើគូប្រកួតដែលមានលំដាប់ថ្នាក់ ៩៧៥ពិភពលោក។ យ៉ាងណាក៏ដោយ មកដល់ព្រឹត្តិការណ៍នេះ Maldini និងដៃគូឆ្លងមិនផុតជុំទីមួយឡើយ ដោយចាញ់គូប្រកួតត្រឹម ៤២នាទីលទ្ធផល ២ សិត ០ ពិន្ទុ ៦-១ និង ៦-១ ក្រោមការទស្សនាពីអតិតមិត្តរួមក្រុម Clarence Seedorf។ និយាយក្រោយចប់ការប្រកួត Paolo Maldini អោយដឹងថា ចង់ជួបប្រកួតជាមួយកីឡាករស្វ៊ីស Roger Federer៕
អត្ថបទ៖នាង សុភាវុធ