សាក​សព​ជន​អន្តោប្រវេសន៍​​ ២៤​នាក់​ត្រូវ​បាន​​គេ​រក​ឃើញ​​​នៅ​តាម​តំបន់​ឆ្នេរ​​សមុទ្រ​​ប្រទេស​លីប៊ី

162

លីប៊ី៖ កាលពីថ្ងៃអង្គារម្សិលមិញក្រុមអ្នកស្ម័គ្រចិត្តអឌ្ឍចន្ទក្រហម បានរកឃើញសាកសពជនអន្តោប្រវេសន៍ ២៤នាក់ហើមអណ្ដែតនៅតាមឆ្នេរសមុទ្រ ជាយក្រុងភាគខាងកើតទីក្រុងទ្រីប៉ូលីប្រទេសលីប៊ី។Libya1ការរកឃើញសាកសពទាំងនេះ បន្ទាប់ពីកងកម្លាំងសង្គ្រោះបានបើកប្រតិបត្តិការទ្រង់ទ្រាយធំនៅតាមសមុទ្រមេឌីទែរ៉ាណេ។ អ្នករស់នៅក្នុងស្រុក TaJoura ឲ្យដឹងថា សាកសពទាំងនេះបានហើមអណ្ដែតកាលពីចុងសប្ដាហ៍មុន។ យោងតាមមន្ត្រីឆ្មាំសមុទ្រប្រចាំតំបន់ឲ្យដឹងថា សាកសពជាច្រើនបានរកការដាច់រលាត់នៅតាមរាងកាយ ដោយអន្លើបណ្ដាលមកពីសត្វសុនខខាំហែក។ ចំនួនអ្នកស្លាប់ត្រូវគេជឿថានឹងកើនឡើងថែមទៀត នៅពេលដែលទូកតូចៗជាច្រើនដែលក្រុមអន្តោប្រវេសន៍ ប្រើប្រាស់សំរាប់ធ្វើដំណើររងគ្រោះថ្នាក់ស្ថិតនៅឆ្ងាយពីដែនទឹកអន្តរជាតិ ខណៈដែលទូកនីមួយៗមានផ្ទុកមនុស្សជាង ១០០នាក់នោះ។ អ្នកនាំពាក្យឆ្មាំសមុទ្រអ៊ីតាលីនិយាយថា ក្រុមអន្តោប្រវេសន៍ប្រហែល ៥ពាន់នាក់ត្រូវបានសង្គ្រោះនៅឆ្នេរសមុទ្រអ៊ីតាលី ដោយក្រុមសង្គ្រោះបន្ទាន់មានកងនាវាអ៊ីតាលី, ក្រុមផ្ដល់ជំនួយ និងក្រុមទូកឯកជនកាលពីថ្ងៃចន្ទកន្លងទៅ ខណៈការជួយសង្គ្រោះនេះបានធ្វើបន្តមកដល់ថ្ងៃអង្គារម្សិលមិញ៕

អត្ថបទ៖ រិទ្ធី