កង​ទ័ព​អ៊ីរ៉ាក់​ដណ្ដើម​បាន​វិហារ​សាសនា​អ៊ីស្លាម​ក្នុង​ទីក្រុង​ម៉ូ​ស៊ូ​ល​ដែល​​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​​ចាត់​ទុក​ថា​ជា​តំបន់​ព្រះ​ចៅ​កាលីប

83

អ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់អះអាងថា បន្ទាប់ពីសង្គ្រាមនៅតាមជាយក្រុងរយៈពេល ៨ខែ ទាហានអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍បានដណ្ដើមកាន់កាប់ វិហារសាសនាអ៊ីស្លាមរងការខូចខាតមួយក្នុងទីក្រុងម៉ូស៊ូល ដែលក្រុមរដ្ឋអ៊ីស្លាមបានប្រកាសជាតំបន់ស្វ័យគ្រប់គ្រងព្រះចៅកាលីបរយៈពេល ៣ឆ្នាំកន្លងមកនេះ។Iraqអាជ្ញាធរអ៊ីរ៉ាក់រំពឹងថា សង្គ្រាមរយៈពេលដ៏យូរក្នុងទីក្រុងនេះនឹងបញ្ចប់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈអ្នកប្រយុទ្ធក្រុមរដ្ឋអ៊ីស្លាមដែលនៅសេសសល់ ត្រូវបានបណ្ដេញឲ្យចូលក្នុងតំបន់មួយចំនួនតូចនៃទីក្រុងនេះ។ ការបរាជ័យនៃទីក្រុងម៉ូស៊ូលទាំងស្រុង នឹងបញ្ជាក់ពីការបញ្ចប់តំបន់ហ៊ុមព័ទ្ធដែនដីគ្រប់គ្រងពាក់កណ្ដាល នៃប្រទេសអ៊ីរ៉ាក់របស់ក្រុមរដ្ឋអ៊ីស្លាម បើទោះជាក្រុមនេះនៅកាន់កាប់ដែនដីនៅភាគខាងលិច និងខាងត្បូងនៃទីក្រុងនេះក្ដី។ រដ្ឋធានីរបស់ពួកនេះក្នុងប្រទេសស៊ីរីគឺទីក្រុងរ៉ាក់កា ក៏ត្រូវបានឡោមព័ទ្ធដោយកម្លាំងចម្រុះឃឺតគាំទ្រដោយសហរដ្ឋអាមេរិកផងដែរ។

Iraq1

យោងតាមក្រុមផ្ដល់ជំនួយឲ្យដឹងថា ប្រជាពលរដ្ឋក្នុងទីក្រុងម៉ូស៊ូលភាគខាងជើងដែលមានប្រហែល90ម៉ឺននាក់មុនពេលមានសង្គ្រាម បានរត់គេចពីការប្រយុទ្ធដែលភាគច្រើនកំពុងជ្រកកោននៅជំរំនានា ឬជាមួយសាច់ញាតិនិងមិត្តភ័ក្ដិ។ អ្នកទាំងឡាយដែលជាប់ក្នុងទីក្រុងនេះទទួលរងការអត់ឃ្លាន និងបាត់បង់គ្រប់យ៉ាងរហូតដល់ បាត់បង់ជីវិត ឬរបួស ហើយអគារជាច្រើនត្រូវបានបំផ្លិចបំផ្លាញ៕
អត្ថបទ៖ សុខមាន