ពួក​​​រដ្ឋ​អ៊ីស្លាម​ត្រូវ​បាន​រុញ​ច្រាន​ឲ្យ​ចូល​ទៅ​តំបន់​ទាល់​ច្រក​មួយ​ក្នុង​ទីក្រុង​ម៉ូស៊ូល ខណៈ​ការ​ប្រយុទ្ធ​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​

203
កង​ទ័ព​រដ្ឋាភិបាលអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ ក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមកំពុងប្រយុទ្ធដើម្បីការពារខ្លួន នៅតាមផ្លូវមួយចំនួនតូចដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេក្នុងទីក្រុងម៉ូស៊ូល ដែលតាមមើលទៅវាអាចជាការប្រយុទ្ធទាំងអស់សង្ឃឹម ក្នុងជំហរចុងក្រោយនៅក្នុងអតីតទីតាំងរឹងមាំរបស់ខ្លួននៅអ៊ីរ៉ាក់។

កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់
កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់

យោងតាមផែនទីបង្កើតឡើងដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយយោធា ក្នុងការវាយប្រយុទ្ធដ៏ហែកហូរ អង្គភាពទាហានអ៊ីរ៉ាក់បានបង្ខំឲ្យក្រុមបះបោរដកថយ ដោយរុញច្រានពួកនេះចូលទៅក្នុងតំបន់រួញខ្លីមួយ ដែលមានបណ្ដោយមិនដល់ ៣០០ម៉ែត្រ និងទទឹង ៥០០ម៉ែត្រស្ថិតនៅតាមដងទន្លេទីគ្រីស។ យោងតាមយោធាអ៊ីរ៉ាក់ឲ្យដឹងថា ចំនួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលមានគ្នារាប់ពាន់នាក់ក្នុងទីក្រុង Mosul បច្ចុប្បន្នបានធ្លាក់ចុះមកនៅត្រឹមចំនួនប៉ុន្មានរយនាក់ប៉ុណ្ណោះ ចាប់តាំងពីការវាយសម្រុករុលទៅមុខរបស់រដ្ឋាភិបាលជាង៨ ខែកន្លងមកនេះ។ Mosul គឺជាទីក្រុងធំបំផុតដែលត្រូវបានគ្រប់គ្រង ដោយរដ្ឋអ៊ីស្លាមអស់រយៈពេលជិត ៣ឆ្នាំក្រុមនេះបានប្រកាសការបង្កើតជាតំបន់ព្រះចៅកាលីហ្វរបស់ខ្លួន នៅលើផ្នែកខ្លះនៃប្រទេសអ៊ីរ៉ាក់និងស៊ីរី៕
អត្ថបទ៖ សុខមាន