បញ្ជា​ការ​ដ្ឋាន​កង​ពល​តូច​លេខ​៧០​រៀបចំ​ប្រកួត​កីឡាកង​ទ័ព​មាន​ចំនួន​៩​វិញ្ញា​សា

202

ភ្នំពេញ៖ កីឡាករយុទ្ធជននៃកងពលតូចលេខ៧០ (ទ័ពពិសេស)ដែលចូលរួមប្រកួតកីឡាកងទ័ព នៅថ្ងៃទី០៥ ខែកក្កដានេះមានចំនួន៦០នាក់ ចែកចេញ ជា៣ក្រុមដើម្បីជ្រើសរើសក្រុមកីឡាករឆ្នើមត្រៀមចូលរួមប្រកួតនៅដំណាច់ឆ្នាំ ២០១៧នេះ។


វិញ្ញាសារដែលត្រូវប្រកួតរួមមានវិញ្ញាសារត់ជាក្រុមមានចម្ងាយ៤,៥០គីឡូម៉ែត្រ ដែលមានឯកសណ្ឋានពាក់មួកដែក និងស្ពាយបាឡូម្នាក់មួយទម្ងន់៥គីឡូក្រាម ។បន្ទាប់មកក្រុមកីឡាករត្រូវយកហ្វ្រង់ការ ចំនួន២ ដែលហ្វ្រង់កានីមួយៗមានទម្ងន់៥០គីឡូក្រាម បន្តរត់ចម្ងាយ១,៥០ គីឡូ ម៉ែត្រទៅមុខទៀតនាំគ្នាសែងហ្វ្រង់ការត់។
បន្ទាប់ពីចប់វិញ្ញាសារត់ជាក្រុមសែងហ្វ្រង់កា ដល់គោលដៅហើយក្រុមកីឡាករនីមួយៗត្រូវបន្តឆ្លងឧបស័គ្គចំនួន៩ទៀតរួមមានវិញ្ញាសារត់ឆ្លងស្ពាន ,វិញ្ញាសារត់ឡើងរបាសេះ,រត់បង្វិលកង់ឡាន។ល។
គណៈកម្មការសម្រេចឱ្យក្រុមកីឡាដែលរត់បានរយៈពេលខ្លី ហើយលឿន ធ្វើ ជាក្រុមឆ្នើមលេខ១ដើម្បីប្រគល់ពានរង្វាន់។
ការបង្កើតឲ្យមានកីឡាករទ័ពក្នុងគោលបំណងបង្កើនសាមគ្គីភាពក្នុងជួរកងកម្លាំងប្រដាប់អាវុធ ព្រោះកីឡាកងទ័ព គឺជាប្រភេទកីឡាដែលសហការគ្នានៅពេលមានឧបស័គ្គ និងក្នុងគោល បំណង បំប៉នសមត្ថភាពចំណេះដឹងកងទ័ព។
ការប្រកួតកីឡារជាច្រើនវិញ្ញាសានៅកងពលតូចលេខ៧០ដើម្បីជ្រើសរើសក្រុមកីឡាករ និងក្រុមកីឡាករឆ្នើមត្រៀមប្រលងប្រជែងនៅទូទាំងកងយោធពលខេមរភូមិន្ទទូទាំងប្រទេសនាពេលខាងមុខ៕

dfsdadsas