ផល សោ​ភ័​ណ្ឌ រំពឹង​៥០%​ថា​នឹង​ឆ្លង​ជុំ​ទី​១​ នៅ​ស៊ី​ហ្គេម​នា​ខែ​សីហា​ខាងមុខ​

104

ប្រដាល់៖ ជើងខ្លាំង ផល សោភ័ណ្ឌ រំពឹង៥០%ថានឹងឆ្លងផុតជុំទី១ វគ្គជម្រុះវិញ្ញាសាប្រដាល់សកលនៅស៊ីហ្គេមលើកទី២៩ នាខែសីហាខាងមុខនៅប្រទេសម៉ាឡេស៊ី។

អ្នកប្រដាល់ជម្រើសជាតិកម្ពុជាបានមើលឃើញពីសមត្ថភាព កីឡាប្រទេសជិតខាងថាល្អដែលពិបាកនឹងរំពឹងខ្ពស់ ត្បិតខ្លួនធ្លាប់ធ្លាក់ម្ដងហើយកាលស៊ីហ្គេមឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី។ ផល សោភ័ណ្ឌ ត្បិតថាល្បីប្រចាំសង្វៀនក្នុងស្រុក ប៉ុន្តែនូវពុំទាន់ជោគជ័យនៅព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះឡើយ ដោយតែងធ្លាក់តាំងពីជុំទី១។ កាលពីឆ្នាំ២០១៥ មានតែកីឡាករខ្មែរគុយបាម្នាក់គត់ ដែលបំបែកកំណត់ត្រានេះបានហើយឡើងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងបញ្ជូនអត្តពលិក ៥នាក់ទៅប្រជែងមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះក្នុងនោះមាន លីប ម៉ាទីន, មាន សាន្ដតុលា, ហុក រ៉ាម៉ន, ណាក់ សៀកនិន និង ផល សោភ័ណ្ឌ៕