Michael Keane ចុះហត្ថលេខា​លេង​ឲ្យ​ក្លឹប​ស្ករ​តាំង​ម៉ែ Everton ក្នុង​តំលៃ ៣០​លាន​ផោន​

74

បាល់ទាត់៖ កីឡាករវ័យ ២៤ឆ្នាំ Michael Keane បានផ្លាស់ទ្រនំថ្មីហើយគឺនៅជាមួយក្លឹប Everton នៅ Goodison Park ដោយបានចុះហត្ថលេខារយៈពេលវែង ៥ឆ្នាំលើតំលៃកំណត់ត្រាក្លឹបគឺ ៣០លានផោនដើម្បីចាកចេញពីក្លឹបចាស់ Burnley។

Michael-Keane1កីឡាករខ្សែការពារអង់គ្លេសរូបនេះបានក្លាយជាកីឡាករទី៥ ហើយដែលក្លឹប Everton បានចុះហត្ថលេខានាំយកមក ដើម្បីត្រៀមបើករដូវកាលថ្មីរដូវក្ដៅខាងមុខ ខណៈដែលកីឡាករខ្សែប្រយុទ្ធក្លឹប Malaga, Sandro Ramirez បានមកមុនមួយថ្ងៃក្នុងតំលៃខ្លួន ៥.២លានផោនផងដែរ។ បើសរុបតំលៃការប្រកួតផ្ទេររបស់ Everton បណ្ដោះអាសន្នគឺប្រមាណជា ៩០លានផោនហើយ ដើម្បីពង្រឹងក្លឹបហើយលើតំលៃក៏បូកបញ្ចូលជាមួយកីឡាករអ្នកចាំទី Jordan Pickford វ័យ ២៣ឆ្នាំពី Sunderland លើកិច្ចសន្យា ៥ឆ្នាំ។ គួរបញ្ជាក់ថា សម្រាប់កីឡាករខ្សែការពារ Michael Keane កម្ពស់ ១ម៉ែត្រ ៩១រូបនេះធ្លាប់ជាកីឡាករបិសាចក្រហម Manchester United ផងដែរតែលេងបានមួយប្រកួតប៉ុណ្ណោះពីឆ្នាំ២០១១ ដល់២០១៥ មុនពេលត្រូវបានក្លឹប Liecester City ខ្ចីជើងក្លឹប Derby Country ក្លឹប Blackburn Rovers នឹងចុងក្រោយនៅក្លឹប Burnley លេងបាន ៩០ប្រកួតស៊ុតបាន ៧គ្រាប់ ខណៈដែលនៅក្រុមជម្រើសជាតិអង់គ្លេសវិញគេបង្ហាញខ្លួនបាន ២លើកនៅឆ្នាំ២០១៧ នេះ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ