CPP​ នៅ​អាល្លឺម៉ង់ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ ​ថ្ងៃ​បង្កើត​​គណបក្ស នឹង​អបអរសាទរ​នូវ​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់

220

 

ទីក្រុងប៊ែរឡាំង ៖ លោកជំទាវ ទូច សុផារត្ន័ប្រធានគណៈកម្មាធិការបក្ស ប្រចាំសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ រួមជាមួយ ក្រុមការងាររៀបចំអង្គការចាត់យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប ដឹកនាំដោយលោក ហួត ហាក់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៦៦ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និង អបអរសាទរនូវជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤កន្លងមកថ្មីៗ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលគួរជាទីមោទនៈ។

កម្មវិធីនេះ ប្រារព្ធឡើង នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នៅ ក្នុងទីក្រុងប៊ែរឡាំង (Berlin) ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ សមាជិក សមាជិកា និង ប្អូនៗ ជាយុវជន ចូលរួមយ៉ាងច្រើនកុះករ។

ក្នុងកម្មវិធីនេះ ក៏មានការអានសន្ទរកថា និង ថ្លែងនូវសារនយោបាយមួយចំនួនអំពីសមិទ្ធផល និង ស្នាដៃធំៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា បានពុះពារគ្រប់ឧបសគ្គកន្លងមក រហូតធ្វើ អោយប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចំរើនជាបន្តបន្ទាប់គួរអោយកត់សំគាល់។

ផ្សារភ្ជាប់ជាមួយស្នាដៃធំៗ ជាច្រើនរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើអោយប្រទេសមានស្ថេរ ភាពនយោបាយ សុខ សន្តិភាព ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា និង ប្តេជ្ញាចិត្តដើរ តាមមាគ៌ាគណបក្សប្រជាជនកម្ពុជា CPP ជារៀងរហូត៕

photo_2017-07-09_13-26-53

photo_2017-07-09_13-27-25 photo_2017-07-09_13-26-15 photo_2017-07-09_13-25-55 photo_2017-07-09_13-29-28 photo_2017-07-09_13-28-21 photo_2017-07-09_13-30-05