កីឡាករ​ម្ចាស់​ស្រុក​ Xander Schauffele ឈ្នះ​​ពាន​រង្វាន់​ Greenbrier Classic 2017 នៅ​សហរដ្ឋ​អាមេរិក​

77

ហ្គោល៖ កីឡាករវាយហ្គោលអាជីពមកពី California សហរដ្ឋអាមេរិក Xander Schauffele បានបញ្ចេញអស់កម្លាំងថាមពល ដើម្បីដណ្ដើមយកជ័យជំនះក្នុងការប្រកួតក្របខណ្ឌ PGA Tour នៃពានរង្វាន់ Greenbrier Classic ២០១៧ ដែលរៀបចំធ្វើឡើងនៅ West Virginia។Xander-Schauffele1បុរសវ័យ ២៣ឆ្នាំ Xander Schauffele គេបានយកឈ្នះទាំងប្រផិតប្រផើយបំផុតនៅថ្ងៃចុងក្រោយ បន្ទាប់ពីមាន 1 stoke នាំមុខគេដោយសរុបគឺគេមាន 14 under par 266 នឹងឈ្នះទៅលើកីឡាករមិត្តរួមជាតិ Robert Sterb លេខ១៩៩ ពិភពលោកដែលមាន 13 under par 267 និងលេខ ៣ រួមមាន ២រូបគឺ Munoz សញ្ជាតិកូឡុំប៊ីនឹង Lovemark ដែលធ្វើបាន 12 under par 268 ផងដែរ។ បញ្ជាក់ថា ឆ្លងតាមរយៈយកជ័យជំនះ Greenbrier Classic ២០១៧ នេះធ្វើឲ្យ Xander Schauffele ក្លាយជាជើងឯកក្របខណ្ឌ PGA Tour ជាលើកដំបូងក្នុងអាជីព ហើយក្នុងនាមជាជើងឯកក៏ត្រូវបានអញ្ជើញឲ្យចូលរួមការប្រកួត British Open នៅ ២សប្តាហ៍ក្រោយផងដែរ ខណៈដែល Streb និង Lovemark ជាមួយ Munoz បានលេងនៅពាន Royal Birkdale។ រំលឹកដែរថា ការប្រកួត Greenbrier Classic ដែលធ្វើឡើងដំបូងឆ្នាំ២០១០ គឺត្រូវខកខានរៀបចំមួយលើកកាលឆ្នាំទៅឆ្នាំ២០១៦ ដោយសារមានទឹកជំនន់៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ