បែក​ធ្លាយ​ឯកសារ​សម្ងាត់​បង្ហាញ​ពី​វិបត្តិ​ការទូត​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​កាតា​

125

កាតា៖ ប្រទេសកាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់ជាច្រើន ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ឈូងសមុទ្រកាលពីឆ្នាំ២០១៣ និង២០១៤ ដែលរារាំងការគាំទ្រក្រុមប្រឆាំង និងក្រុមសត្រូវនៅក្នុងប្រទេសទាំងនោះក៏ដូចជានៅប្រទេសយេមែន និងប្រទេសអេហ្ស៊ីប។Qatar1កិច្ចព្រមព្រៀងដែលមានស្រាប់ត្រូវបានគេដឹង ប៉ុន្តែទាំងមាតិកា និងឯកសារត្រូវបានគេរក្សាការសម្ងាត់ ដោយសារតែភាពស្រួចស្រាវនៃបញ្ហាពាក់ព័ន្ធ និងការពិតដែលពួកគេបានព្រមព្រៀងត្រឹមប្រមុខរដ្ឋ។ កិច្ចព្រមព្រៀងសម្ងាត់ទាំងនេះត្រូវទទួលបានដោយ CNN ពីប្រភពមួយនៅក្នុងតំបន់ដែលនៅជាប់នឹងឯកសារនេះតែម្ដង។ គួរឲ្យដឹងថា បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្របានចោទប្រកាន់ប្រទេសកាតាថា មិនបានអនុវត្តន៍តាមកិច្ចព្រមព្រៀងទាំងពីរនេះ ជាហេតុធ្វើឲ្យមានវិបត្តិការទូតដ៏អាក្រក់បំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ។

Qatar2នៅក្នុងសេចក្ដីថ្លែងការណ៍មួយប្រាប់ CNN ប្រទេសកាតាបានចោទប្រកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ថា បានបំពានលើឆន្ទៈនៃកិច្ចព្រមព្រៀង និងជំរុញឲ្យមានការវាយប្រហារឥតហេតុផលមកលើអធិបតេយ្យភាពទឹកដីរបស់កាតា។ កិច្ចព្រមព្រៀងដំបូងដែលសរសេរដោយដៃ និងមានកាលបរិច្ឆេទថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រូវបានចុះហត្ថលេខាដោយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត, ព្រះមហាក្សត្រកាតា និងព្រះចៅអធិរាជគុយវ៉ែត តម្រូវឲ្យមានការប្ដេជ្ញាចិត្តមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងៗក្នុងតំបន់ឈូងសមុទ្រ។

កិច្ចព្រមព្រៀងនេះក៏បានសង្កត់ធ្ងន់ផងដែរ មិនឲ្យមានការគាំទ្រដល់អង្គការភេរវកម្ម Muslim Brotherhood នៅអេហ្ស៊ីប។ កិច្ចព្រមព្រៀងមួយផ្សេងទៀតដាក់ឈ្មោះថា “top secret” និងបានចុះកាលបរិច្ឆេទថ្ងៃទី១៦ វិច្ឆិកា ២០១៤ រួមទាំងទប់ស្កាត់ទូរទស្សន៍ Al Jazeera ពីការប្រើធ្វើជាវាទិកាសម្រាប់ក្រុមបះបោរនានា ឬជាឧបករណ៍ប្រកួតប្រជែងជាមួយរដ្ឋាភិបាល៕
អត្ថបទ៖ សារ៉ាត់