មន្ដ្រី​ជំនាញ​ ​ចុះ​ផ្សព្វផ្សាយ​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ​ ដល់​សិស្សានុសិស្ស​ស្រុក​ភ្នំស្រុក​

55

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៣កក្កដា២០១៧ សិស្សានុសិស្សនៃបឋមសិក្សា និងវិទ្យាល័យ និងលោកគ្រូអ្នកគ្រូរបស់ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្រមាណជាង៣០០នាក់ ទទួលបានការណែនាំផ្សព្វផ្សាយពីគុណភាពសុវត្ថិភាពម្ហូបអាហារ ដើម្បីជៀសវាងការប៉ះពាល់ ដល់សុខភាព នៅបរិវេណសាលាបឋមសិក្សាជ័យឧត្តម ។

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម អគ្គនាយកកាំកុងត្រូល ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងកុមារ ទើបរូបលោករួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានចុះធ្វើការអប់រំ ផ្សព្វផ្សាយ ដល់សិស្សានុសិស្សតូចៗ ដែលកំពុងសិក្សារៀនសូត្រក្នុងសាលាបឋមសិក្សាជ័យឧត្តម ស្ថិតនិងសិស្សវិទ្យាល័យភ្នំស្រុក។

លោក ស៊ាន ស៊ីណាត បានបន្ដថា ការផ្សព្វផ្សាយនេះ ធ្វើឡើងដោយពន្យល់ណែនាំអោយកុមារមានការយល់ដឹងពីផលប៉ះពាល់នៃចំណីអាហារ ផលិតផលណាដែលច្បាប់ហាមឃាត់ និងចំណីអាហារណាមិនត្រូវទិញហូបមួយវិញទៀត អោយកុមារចេះ មើលពីសុពលភាព ឬកាលបរិច្ឆេទ នៃទំនិញ និយាយរួមចេះមើលពីថ្ងៃខែឆ្នាំ ផលិត និងថ្ងៃខែឆ្នាំ ផុតកំណត់ ប្រើប្រាស់ ឬបញ្ឈប់ការទទួលទានលើសំបកកំប៉ុង សំបកកញ្ចប់ និងសំបកដបមិនមានស្លាក់សញ្ញាត្រឹមត្រូវ។ ក្រៅពីថ្ងៃខែផលិត និងថ្ងៃខែផុតកំណត់ក៏នៅមានករណីផ្សេងទៀតដែរដែលប្អូនៗ កុមារគួរតែជៀសវាង មិនបរិភោគ ដូចជាកំប៉ុងចំពិត ច្រេះស៊ី ប៉ោង គ្មានស្លាកសញ្ញាត្រឹមត្រូវ និងក្លែងបន្លំគុណភាពជាដើម។

លោក នាយកសាលាបឋមសិក្សាជ័យឧត្តម បានសំដែងនូវក្តីសប្បាយរីករាយនៅពេលដែលមន្ត្រីជំនាញកាំកុងត្រូលបានចុះមកធ្វើការផ្សព្វផ្សាយដល់ក្មួយៗ ជាសិស្សានុសិស្សអោយពួកគាត់មានការយល់ដឹងពីផលប៉ះពាល់នៃការទទួលទានចំណីអាហារ។

លោក បានលើកឡើងថា ជាទូទៅសិស្សរបស់គាត់តែងតែញ៉ាំអាហារផ្ដេសផ្ដាសគ្មានរបៀប តែក្រោយការផ្សព្វផ្សាយនេះ ទៅពួកគាត់នឹងមានការយល់ដឹងច្រើន ហើយការយល់នេះពួកគាត់នឹងបន្តណែនាំដល់មិត្ត ភក្តិគាត់បន្តទៀត៕

 

photo_2017-07-13_12-51-27 photo_2017-07-13_12-51-31 photo_2017-07-13_12-51-28 photo_2017-07-13_12-51-29 photo_2017-07-13_12-51-30 photo_2017-07-13_12-51-32 photo_2017-07-13_12-51-30 (2)