អង្គការសហប្រជាជាតិ​ស្ដី​បន្ទោស​ដល់​​គ្រប់​​ភាគី​ជម្លោះ​ក្នុង​ប្រទេស​យេ​មែន​ដែល​រាំង​​ស្ទះ​ដល់​ការ​​ដឹក​ជញ្ជូន​​ជំនួយ​មនុស្ស​​ធម៌​​

70

យេមែន៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានស្ដីបន្ទោសខ្លាំងៗលើក្រុមភាគីជម្លោះទាំងអស់ក្នុងប្រទេសយេមែន និងសម្ព័ន្ធមិត្តអន្តរជាតិរបស់ពួកគេ ព្រោះតែបង្កឲ្យមានការគ្រោះទុរ្ភិក្ស និងរាំងស្ទាក់ការដឹកជញ្ជូនជំនួយមនុស្សធម៌។yeman2ចាប់តាំងពីបំណាច់ខែមេសាមកអង្គការសុខភាពពិភពលោកបានអះអាងថា សង្ស័យថាមានករណីជំងឺអាសន្នរោគជាង ៣២ម៉ឺននាក់ ដែលជាជំងឺមួយបណ្ដាលឲ្យរាគរួសខ្លាំងមិនអាចគ្រប់គ្រងបាន និងមនុស្សចំនួន ១,៧៤២នាក់បានបាត់បង់ជីវិតស្មើជាង៩០% នៃប្រទេសក្នុងឧបទ្វីបអារ៉ាប់មួយនេះ។ ប្រធានផ្នែកផ្ដល់ជំនួយ របស់អង្គការសហប្រជាជាតិលោក Stephen O’Brien បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ចំនួនអ្នកឆ្លងជំងឺអាសន្នរោគ និងអ្នកបាត់បង់ជីវិតអាចនឹងកើនឡើងខ្ពស់ថែមទៀត ខណៈបុគ្គលិកផ្ដល់ជំនួយមិនអាចទៅដល់តំបន់ដាច់ស្រយាលនានា របស់ប្រទេសក្រីក្ររងការហែកហួរដោយសង្គ្រាមមួយនេះ។

yeman2

កងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានចូលធ្វើអន្តរាគមន៍ក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសយេមែនក្នុងឆ្នាំ២០១៥ គាំទ្រកងកម្លាំងរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមចលនាហូទីជ្រោមជ្រែងដោយប្រទេសអ៊ីរ៉ង់។ ប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលស្បៀងអាហារមួយនេះ បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុតរបស់អង្គការសហប្រជាជាតិ៕
អត្ថបទ៖ សុខមាន