សម្តេច​តេជោ ​ហ៊ុន​ សែន ​កំពុង​នៅ​រាជ​ធានីភ្នំពេញ ​មិន​បាន​ឈឺធ្ងន់​ត្រូវ​សម្រាក​ពេទ្យ​បារាំង ឬ​ហុង​កុង ​ឡើយ​

794

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិថា ពេលនេះសម្តេចកំពុងជិះរថយន្តសង្កេតមើលរាជធានីភ្នំពេញ ដោយសម្តេចមិនមានជំងឺត្រូវដេកពេទ្យ(សឹង្ហបុរី-ហុងកុង ឬបារាំង)ដូចការផ្សព្វផ្សាយរបស់ជនមួយចំនួនឡើយ។


សម្តេចតេជោ ហ៊ុន សែន បានចេញវីដេអូជាង១នាទីមុននេះបន្តិច ដោយបញ្ជាក់ពីសុខភាពល្អរបស់សម្តេច និងកំពុងជិះក្នុងរថយន្តទស្សនាទីក្រុងភ្នំពេញ (ស្ទះចរាចរណ៍ដូចគេដូចឯង)ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចឈឺធ្ងន់ត្រូវបញ្ជូនទៅបារាំង និងហុងកុង។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏សូមឱ្យមានការតាមដានអ្នកបំផុសបំផុលព័ត៌មានមិនពិតទាំងនេះ ថាតើគេមានចេតនាយ៉ាងណា?