ក្រោយ​ភាព​រំជើបរំជួល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ត្រៀម​លក្ខណៈ​ធ្វើ​ប្រជាមតិ

252

វេណេស៊ុយអេឡា៖ ក្រុមបច្ចាមិត្តរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ កំពុងត្រៀមលក្ខណៈបោះឆ្នោតប្រជាមតិក្រៅផ្លូវការមួយ ដើម្បីឲ្យប្រជាជនវេណេស៊ុយអេឡាឆ្លុះបញ្ចាំងពីផែនការរបស់គាត់ ក្នុងការតាក់តែងឡើងវិញនូវច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាការជំរុញរបស់ក្រុមប្រឆាំងដើម្បីរៀបចំការបោះឆ្នោតសកលជំនួសតំណែងរបស់គាត់។
Vene
ក្រុមប្រឆាំងដែលបានចាប់ផ្ដើមតវ៉ាតាមផ្លូវឈានចូលដល់ខែទី៤ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលសង្គមនិយមដែលគេចាត់ទុកថាជារបបផ្ដាច់ការនោះ នឹងរៀបចំការបោះឆ្នោតប្រជាមតិមួយនៅថ្ងៃអាទិត្យនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីដកសិទ្ធិអំណាចរបស់លោក ម៉ាឌុយរ៉ូ។ ក្រុមរួបរួមប្រជាធិបតេយ្យបានប្រកាសឲ្យដឹងថា ប្រជាជនវេណេស៊ុយអេឡានឹងត្រូវសួរពីទស្សនៈរបស់ពួកគេផងដែរ ចំពោះទំនួលខុសត្រូវរបស់យោធាសម្រាប់បទបញ្ជារដ្ឋធម្មនុញ្ញ និងការបង្កើតឡើងនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិ។ ការបោះឆ្នោតប្រជាមតិតាមគម្រោងរបស់ប្រឆាំង ដែលទំនងជាត្រូវជំទាស់ដាច់ខាតដោយរដ្ឋាភិបាលនោះ នឹងមានរយៈពេល ២សប្ដាហ៍មុនការបោះឆ្នោតតាមផែនការនាថ្ងៃទី៣០ ខែកក្កដាខាងមុខនេះដែលត្រូវបានស្នើសុំដោយលោក ម៉ាឌុយរ៉ូ សម្រាប់សភាធម្មនុញ្ញគឺជាស្ថាប័នមួយដែលមានសិទ្ធិអំណាច ក្នុងការធ្វើកំណែទម្រង់លើច្បាប់រដ្ឋធម្មនុញ្ញ និងជំនួសឲ្យស្ថាប័នដទៃទៀត។

លោក ម៉ាឌុយរ៉ូ វ័យ៥៤ឆ្នាំ និងជាអ្នកបន្តវេនពីលោក ហ៊ូហ្គោ ឆាវ៉េស បាននិយាយថា សភាធម្មនុញ្ញគឺជាច្រកចេញតែមួយគត់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសវេណេស៊ុយអេឡា ក្រោយមនុស្សយ៉ាង ៨៤នាក់បានស្លាប់ចាប់តាំងពីមានភាពរំជើបរំជួល ប្រឆាំងនឹងរដ្ឋាភិបាលកាលពីដើមខែមេសារហូតមក៕

អត្ថបទ៖ សារ៉ាត់