ក្រុម West Bromwich Albion ធ្វើដំណើរ​មកដល់​ហុង​កុង​ហើយ​សម្រាប់​ការប្រកួត Premier League Asia Trophy

165

បាល់ទាត់៖ នៅថ្ងៃអាទិត្យម្សិលម៉ិញនេះក្រុមបាល់ទាត់អាជីព West Bromwich Albion បានធ្វើដំណើរទៅដល់ហុងកុងហើយមុនពេលចូលរួមការប្រកួត Premier League Asia Trophy។WBAក្រុម West Bromwich Albion គឺត្រូវបានដឹកនាំដោយគ្រូបង្វឹក Tony Pulis បានមកដល់ ខណៈដែលក្រុមផ្សេងទៀតដូចជាហង្សក្រហម Liverpool, Leicester City ហើយនឹងក្រុម Crystal Palace ជាបេក្ខភាពដែលត្រូវចូលរួមផងដែរ ក្នុងយុទ្ធនាការការប្រកួតត្រៀមបើករដូវកាលថ្មីនេះ។ ហើយព្រឹត្តិការណ៍ Premier League Asia Trophy នេះគឺជាការរៀបចំឲ្យមានជាលើកទី៨ ឆ្នាំហើយ ដោយក្រុម West Bromwich Albion បានចាប់ផ្ដើមដំបូងពីឆ្នាំ២០០៣ របស់ខ្លួន។ កីឡាករដែលបានចុះហត្ថលេខាឲ្យក្រុម West Brom, Jay Rodriguez អតីតក្រុម Southampton បានរាយការណ៍ថា មានតំលៃខ្លួន ១៥.៧លានដុល្លារអាមេរិក កំពុងសម្លឹងក្នុងការស៊ុតគ្រាប់ដំបូងរបស់ខ្លួន ក្រោយការផ្ទេរមកកាលថ្ងៃទី២ ខែកក្កដាកន្លងមក។

គួររំលឹកថា ក្រុម West Bromwich Albion ជាក្រុមបាល់ទាត់អង់គ្លេសដំបូងគេហើយ ដែលបានធ្វើដំណើរមកកាន់ទឹកដីប្រទេសចិនក្នុងប្រវត្តិសាស្ត្រកាលឆ្នាំ១៩៧៨ នៅពេលដែលនោះពួកគេបានយកឈ្នះក្រុមជម្រើសជាតិចិនលទ្ធផល 2-0 នៅក្នុងកីឡដ្ឋាន Worker Stadium ទីក្រុងប៉េកាំង៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ