កូរ៉េ​ខាង​ត្បូង​ស្នើ​ឲ្យ​មាន​ការ​ចរចា​​ផ្នែក​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង​​នៅ​​ថ្ងៃ​ទី​២១ ខែ​កក្កដា​ខាង​មុខ​នេះ

263

កូរ៉េខាងត្បូង៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងមានប្រសាសន៍នៅថ្ងៃចន្ទនេះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះថា កូរ៉េខាងត្បូងបានស្នើឲ្យមានការពិភាក្សាយោធាជាមួយកូរ៉េខាងជើង ហើយនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥មក និងបញ្ចប់នៅក្បែរព្រំដែនអន្តរកូរ៉េ។

លោក សូសឆូ ស៊ូក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កូរ៉េខាងត្បូងបានស្នើដល់ទីក្រុងព្យុងយ៉ាងស្ដារឡើងវិញ នូវបណ្ដាញទំនាក់ទំនងយោធាជាការឆ្លើយតបទៅនឹងសំណើនេះ។ កិច្ចពិភាក្សាដែលបានស្នើនេះនឹងធ្វើឡើងនៅ Tongilgak ជាអគាររបស់កូរ៉េខាងជើងនៅឯប៉ាន់ម៉ុនយ៉ុម ដែលបានប្រើប្រាស់សម្រាប់ពិភាក្សាកាលពីលើកមុន។ កិច្ចពិភាក្សាកម្រិតរដ្ឋាភិបាលនាពេលចុងក្រោយ បានធ្វើឡើងកាលពីថ្ងៃខែធ្នូឆ្នាំ២០១៥។ សំណើនេះធ្វើឡើងប្រហែលមួយសប្ដាហ៍បន្ទាប់ពីលោកប្រធានាធិបតី មូន ចេអ៊ីន មានប្រសាសន៍ថា ការពិភាក្សាជាមួយកូរ៉េខាងជើងមានការចាំបាច់ជាងការទប់ស្កាត់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរទៅទៀត៕

អត្ថបទ៖ រិទ្ធី