ពពូលទឹក​ស្ថិត​ក្នុង​បញ្ជី​ក្រហម​នៃ​ការ​វិនាស​ផុត​ពូជ​ កំពុង​បង្ហា​ញវត្តមាន​ពង​កូន​នៅ​កម្ពុ​ជា

244

ភ្នំពេញ៖ សំបុកពងកូនសត្វពពូលទឹក ត្រូវបានក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងប្រជាសហគមន៍រកឃើញជាលើកដំបូងសម្រាប់រយៈពេល០៤ឆ្នាំចុងក្រោយនេះ នៅដងស្ទឹងមេម៉ាយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។


នេះគឺជា ទីតាំងពងកូនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេរកឃើញ សម្រាប់ប្រភេទសត្វដ៏កម្រមួយនេះ។
ពពូលទឹក ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុតនៅលើសាកលលោក ខណៈចំនួនរបស់ពួកវានៅតែបន្ត ធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា សិង្ហបូរី ថៃ និងវៀតណាម ប៉ុណ្ណោះ។
ចំនួនរបស់សត្វពពូលទឹកនៅលើសាកលលោក មានតិចជាង១,០០០ក្បាល ក្នុងនោះដែរ ចំនួនសត្វពពូលទឹកតិចតួចណាស់ ត្រូវបានគេដឹងថាមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា។
កម្មវីធីការពារសំបុកសត្វស្លាបនៅតំបន់ខ្ពង់រាបភាគខាងជើង ទទួលបានការ គាំទ្រពីមជ្ឈមណ្ឌលសំ វាសនា សហភាពអ៊ឺរ៉ុប and Margaret A. Cargill Philanthropies៕

dasas1 dasas3 dasas2