មនុស្ស​ ២​នាក់​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៧​រ៉ិចទ័រ​នៅ​លើ​កោះ​កូស​ប្រទេស​ក្រិក

105

ក្រិក៖ មនុស្សយ៉ាងហោចណាស់ ២នាក់បានបាត់បង់ជីវិតនៅកោះកូសរបស់ប្រទេសក្រិក បន្ទាប់ពីការរញ្ជួយដីដ៏មានឥទ្ធិពលកម្រិត ៦,៧វ៉ិចទ័រកើតឡើងក្បែរប្រទេសទួរគីភាគនិរតីនៅថ្ងៃសុក្រនេះ។

Greec1

មណ្ឌលភូគព្ភសាស្ត្រសហរដ្ឋអាមេរិកលើកឡើងថា ការរញ្ជួយដែលបានកើតឡើងនៅម៉ោង 1.31នាទីព្រឹកត្រូវនឹងម៉ោង 6.31នាទីព្រឹកម៉ោងក្នុងប្រទេសសិង្ហបុរី បានវាយប្រហារនៅក្បែរទីក្រុងឆ្នេរ Marmaris ភាគនិរតី។តំបន់នេះនៅជិតទីក្រុង Bodrum របស់ប្រទេសទួរគី និងកោះ Kos ក្នុងតំបន់ប្រជុំកោះ Dodecanese។ សារព័ត៌មាន AP បានរាយការណ៍ថា អភិបាលទីក្រុងកោះកូសនិយាយថា អគារមួយចំនួនលើកោះរងការខូចខាត។ ការរញ្ជួយដីកម្រិត ៦,៧វ៉ិចទ័រត្រូវបានគេចាត់ទុកថា ជាកម្រិតរញ្ជួយដ៏ខ្លាំងអាចបង្កឲ្យមានការខូចខាតដ៏ធំធេង។

រូបភាពវីដេអូបានបង្ហាញពីអគារ និងរថយន្តរងការខូចខាត និងទឹកជំនន់កំពុងហក់ឡើងលើកោះកូសនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៧វ៉ិចទ័រជិតតំបន់ទេសចរដ៏សំខាន់របស់ទួរគី និងក្រិកក្នុងសមុទ្រ Aegean ដែលមន្ត្រីបានរាយការណ៍ថា មានមនុស្ស ២នាក់បានបាត់បង់ជីវិត៕
អត្ថបទ៖ សុខមាន