សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​និង​រៀបចំ​ពិធីជប់លៀង ជូន​អគ្គលេខាធិការ បក្ស​កុម្មុយនិស្ត​វៀតណាម

91

ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងរៀបចំពិធីជប់លៀង ជូនលោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងក្រុមប្រតិភូ។

ពិធីនេះ បានធ្វើឡើងនៅឯសណ្ឋាគារ សុខា ខេត្តព្រះសីហនុ ដើម្បីរឹតចំណងមិត្តភាព កម្ពុជាវៀតណាម អោយកាន់តែរឹងមាំបន្ថែមទៀត។

សូមជំរាបថា លោក ង្វៀន ហ្វ៊ូជុង បានអញ្ជើញមកបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧ ហើយនៅថ្ងៃស្អែកនេះ លោក ង្វៀន ហ្វ៊ូជុង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធ ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជាវៀតណាម នៅខេត្តព្រះសីហនុផងដែរ៕

photo_2016-01-27_13-10-5700385 photo_2016-01-27_13-10-5700383 photo_2016-01-27_13-10-5700382 photo_2016-01-27_13-10-5700381 photo_2016-01-27_13-10-5700379 photo_2016-01-27_13-10-5700380