យុវជន​មួយ​ក្រុម​ជ្រើស​រើស​តំបន់​បេតិកភណ្ឌ​ធម្មជាតិភ្នំ​ត្បែង​សម្រាប់​កម្សាន្ត​ចុង​សប្តាហ៍​

113

ព្រះវិហារ៖ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកក្កដានេះ យុវជនកម្ពុជាមួយក្រុមដែលមានគ្នាប្រមាណ៤០នាក់បោះតង់រយៈពេលបីថ្ងៃនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងដែលស្ថិតក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។


លោក សា ឌីណា ស្ថាបនិកក្រុមដំណើរកម្សាន្ត Cambodia Amazing Trip Planner ដែលជាអ្នករៀបចំការបោះតង់នេះ បានបញ្ជាក់ថា ភ្នំត្បែងគឺជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតដែលមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ និងសត្វព្រៃ រួមទាំង ជាតំបន់ប្រវត្តិសាស្ត្រដែលព្រះរាជាខ្មែរកាលពីសម័យបូរាណបានធ្វើពិធីផ្សេងៗ។
លោកជឿជាក់ថា ដំណើរកម្សាន្តផ្លូវការទី១របស់លោកទៅកាន់ភ្នំត្បែងនឹងទទួលបានជោគជ័យព្រោះថាអ្នកធ្វើដំណើរទាំងអស់នឹងភ្ញាក់ផ្អើលជាមួយនឹងសម្រស់ធម្មជាតិ តាំងពីជើងភ្នំ រហូតដល់កន្លែងកម្សាន្តនានា ហើយលោកជឿជាក់ថា អ្នកបោះតង់ទាំងអស់នឹងនិយាយពាក្យមួយថាអស្ចារ្យ៕

braviha

dsrsdaqs