មនុស្ស​រាប់​សិប​នាក់​​ជម្លៀស​ខ្លួន​ចេញ​ពី​​ភូមិ​មួយ​នៅ​ភាគ​និរតី​ប្រទេស​ចិន​ ខណៈ​មនុស្ស​ម្នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​​​ទឹក​ជំនន់​

129

ចិន៖ ទឹកជំនន់ដ៏គំហុកបានបណ្ដាលឲ្យមនុស្សម្នាក់បាត់ខ្លួន និងបង្ខំមនុស្សជាង ៦០០នាក់ផ្សេងទៀតជម្លៀសចេញពីលំនៅឋានក្នុងភូមិមួយស្ថិតនៅភាគនិរតីខេត្ត Sichuan ប្រទេសចិនកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។Chinaទឹកជំនន់នេះបានកើតឡើងក្នុងភូមិ Dagou ក្នុងទីប្រជុំជន Baoxing របស់ទីក្រុង Ya’an នៅម៉ោងប្រមាណ18:35នាទីថ្ងៃអង្គារ បន្ទាប់ពីព្យុះភ្លៀងស្រោចស្រពពាសពេញតំបន់នេះ បណ្ដាលឲ្យផ្ទាំងទឹកកកលើភ្នំរលាយបង្កឲ្យទឹកជំនន់លាយឡំជាមួយភក់ល្បប់។ រូបភាពវីដេអូបង្ហាញពីស្ថានភាពទឹកជំនន់កំពុងហូរខ្លាំងលាយជាមួយល្បប់ថ្ម និងកំណាត់មែកឈើហូរធ្លាក់ពីលើភ្នំចូលទន្លេ, កាត់ផ្ដាច់បណ្ដាញផ្គត់ផ្គង់ថាមពលបំផ្លាញលំនៅឋាន និងស្ពាន។

គិតត្រឹមម៉ោង ២៣:០០នាទីកាលពីថ្ងៃអង្គារប្រជាពលរដ្ឋ ៦០០នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត ដើម្បីស្វែងរកមនុស្សម្នាក់ដែលនៅបាត់ខ្លួននៅឡើយ៕
អត្ថបទ៖ សុខមាន