ចិន​ជំរុញ​ឲ្យ​ស្វែងរកដំណោះស្រាយ​លក្ខណៈ​ស្ថាបនា​ ក្រោយ​មន្ត្រី​អាមេរិក​អះ​អាង​ថាកូរ៉េខាងជើង​អាច​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​ទៀត

63

ចិន៖ កាលពីថ្ងៃពុធចិនបានអំពាវនាវឲ្យមានកិច្ចខិតខំលក្ខណៈស្ថាបនាមួយ ក្រោយមន្ត្រីសហរដ្ឋអាមេរិកបានអះអាងថា កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលមួយទៀតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។Ch-NKថ្លែងទៅកាន់សន្និសីទកាសែតនៅក្នុងទីក្រុងប៉េកាំងលោក លូកាង អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា លោកដឹងពីសេចក្ដីរាយការណ៍មួយនេះ ហើយរដ្ឋាភិបាលរបស់លោកសូមធ្វើការជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តការអត់ធ្មត់ ដើម្បីឲ្យមានស្ថានភាពសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ គួរឲ្យដឹងថា មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបាននិយាយកាលពីសប្ដាហ៍កន្លងទៅថា ក្រុមចារកម្មបានមើលឃើញសម្ភារៈដែលអាចឈានទៅរកការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ស្របពេលដែលឧបករណ៍ទាំងនេះកំពុងបញ្ជូនទៅកាន់ទីតាំងមួយនៅទីក្រុងភាគខាងលិចគូស៊ុង។ កាលពីដើមខែនេះកូរ៉េខាងជើងដែលតែងតែគំរាមជាញឹកញាប់ថា នឹងកម្ទេចចោលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឲ្យក្លាយជាផេះនោះនិយាយថា ពួកគេបានសាកល្បងដោយជោគជ័យជាលើកដំបូងនូវមីស៊ីលប្រភេទ ICBM ហើយពួកគេកាន់តែជំនាញលើបច្ចេកទេសត្រូវការដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាប់នឹងមីស៊ីល៕
អត្ថបទ៖ សារ៉ាត់