FA កាត់បន្ថយ​ពិន័យ​របស់ Joey Barton ពី ១៨​ខែ​មក​ត្រឹម ១៣​ខែ​

95

បាល់ទាត់៖ អតិតខ្សែបំរើ Manchester City, Joey Barton បានធ្វើការប្ដឹងតវ៉ាជោគជ័យ ដើម្បីកាត់បន្ថយពិន័យមិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់ពី ១៨ខែមកត្រឹម ១៣ខែ នេះបើតាមការបញ្ជាក់របស់សមាគមបាល់ទាត់អង់គ្លេស FA ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ។

តែការកាត់បន្ថយពិន័យមិនប៉ះពាល់ការពិន័យជាប្រាក់ឡើយ ពោលគឺការផាកពិន័យ ៣ម៉ឺនផោនរក្សាដដែល។ ការពិន័យរបស់ FA លើ Joey Barton បន្ទាប់ពីត្រូវបានគេរកឃើញថា កីឡាករវ័យ ៣៤ឆ្នាំរូបនេះលេងភ្នាល់បាល់ពីឆ្នាំ២០០៦ ដល់២០១៦ ដែលមានចំនួន ១២៦០ករណីភ្នាល់។ ក្រោយការរកឃើញនិងដាក់ពិន័យហើយ Burnley ដែលជាក្រុមចុងក្រោយរបស់ Joey Barton ក៏បានប្រកាសផ្ដាច់កុងត្រាកាលពីខែឧសភាកន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ