ក្រុម​ប្រឹក្សា​ស្តង់​ដារ​ជាតិ ​អនុម័ត​យក​ស្តង់​ដារ​ជិត​៤០ ​មក​ជា​ស្តង់​ដារ​ជាតិ​កម្ពុជា​

134

ភ្នំពេញ៖ ផលិតផលចំនួន៣៨មុខ ត្រូវបានក្រុមប្រឹក្សាស្តង់ដារជាតិ ចាប់ផ្តើមពិភាគ្សា និងអនុម័តមកជាតិស្តង់ដារជាតិ ក្នុងការយកមកប្រើប្រាស់សម្រាប់ផលិតករ អាជីករ អង្គភាពធ្វើតេស្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើនគុណភាព សុវត្ថិភាព និងការកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ សង្គម និងបរិស្ថាន។


ក្រុមប្រឹក្សាអនុម័តស្តង់ជាតិ បានអនុម័តយកស្តង់ដាររួមមាន៖ស្តង់ដារ ISO ផ្នែកវិធីសាស្រ្តសម្រាប់ធ្វើតេស្តផលិតផលធ្វើពីឈើ ចំនួន១២ស្តង់ដារ ស្តង់ដារ អន្តរជាតិ IEC សម្រាប់បរិក្ខាប្រើប្រាស់ក្នុងលំនៅឋាន ចំនួន២២ស្តង់ដារ ស្តង់ដារ ISO សម្រាប់ឥដ្ឋការរ៉ូសេរ៉ាមិច និងបេតុងចំនួន៣ស្តង់ដារ រួមជាមួយស្តង់ដារ ISO សម្រាប់ថ្នាំអនាម័យធ្មេញ ការត្រួតពិនិត្យវិធីសាស្រ្តធ្វើតេស្ត និងការដាក់ម៉ាក សម្រាប់យថាប្រភេទបំពង់បឺតជ័របូលីប្រពីឡែន សរុបទាំងអស់ចំនួន៣៨ស្តង់ដារ ដើម្បអនុម័តឲ្យទៅជាស្តង់ដារជាតិ ។
សម្រាប់ស្តង់ដារទាំងអស់ដែលត្រូវអនុម័តជាស្តង់ដារជាតិនេះ គឺមានក្នុងទិសដៅយកទៅប្រើប្រាស់ដោយផលិតករ អាជីវករ អង្គភាពធ្វើតេស្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រីកគុណភាព សុវត្ថិភាព ការកាត់បន្ថយដល់អ្នកប្រើប្រាស់ សង្គម និងបរិស្ថាន ក៏ដូចជាការប្រកួតប្រជែងនៅក្នុងទីផ្សារសេដ្ឋកិច្ចជាដើម ។
នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមប្រឹក្សាជាតិនឹងពិនិត្យបន្ថែមលើការអនុម័ត ទទួលយកស្តង់ដារអន្តរជាតិ ISO និង IEC អំពីលទ្ធផលនៃការដាក់បទប្បញ្ញាតិបច្ចេកទេស សម្រាប់ការបញ្ចូលសារធាតុអ៊ីយ៉ូដ និងជំងឺនានា ដែលកើតឡើងដោយសារ កង្វះសារធាតុអ៊ីយ៉ូដ ជាពិសេសចំពោះស្ត្រី កុមារនៅតាមជនបទជាដើម និងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន ស្តង់ដារកម្ពុជា អំពីលទ្ធផលនៃការផលិត និងការចរាចរអំបិលដែលមាន និងមិនបញ្ចូលសារធាតុអ៊ីយ៉ូត នៅកន្លែងផលិត ស្ងោរ ជាពិសេសនៅតាមទីផ្សារនៅតាមបណ្តាខេត្ត-រាជធានីផងដែរ៕