បង្ក្រាប​ជនសង្ស័យ​ប្រុស-​ស្រី​ ១១​នាក់ រួម​ថ្នាំញៀន ១៤​កញ្ចប់ ​បញ្ជូន​ទៅ​តុលាការ

61

 

ភ្នំពេញ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅវេលាម៉ោង០១:៣០នាទី រំលងអធ្រាត្រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនិងក្រាមពណ៌សថ្លា ០១កញ្ចប់(ម៉ាទឹកកក)

/ ឈ្មោះ សាយ ដេវិត ហៅរូត ភេទប្រុស អាយុ ២២ឆ្នាំ , / ឈ្មោះ ចំរើន វីរៈ ភេទប្រុស អាយុ ១៨ឆ្នាំ , / ឈ្មោះ សរ ចាន់មករា ភេទប្រុស អាយុ ២៧ឆ្នាំ , / ឈ្មោះ ចូវ យ៉ាំងឡេក ភេទប្រុស អាយុ ១៨ឆ្នាំ

បន្ទាប់ពីបង្ក្រាបជនសង្ស័យទាំង ០៤នាក់ ខាងលើរួចមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការ ជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ០៥នាក់ទៀត រួមនឹងក្រាមពណ៌សថ្លា ០៧កញ្ចប់(ម៉ាទឹកកក) ដែលជាបក្សពួកតែមួយ នៅវេលាម៉ោង០៩:៤០នាទីថ្ងៃដដែល នៅចំណុចសំណង់អាធិបតេយ្យ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងនោះមាន ៖

/ ឈ្មោះ រី រតនា ហៅឡេង ភេទប្រុស អាយុ ១៩ឆ្នាំ , / ឈ្មោះ ម៉ុន វណ្ណារិទ្ធ ហៅមុំ ភេទប្រុស អាយុ ៣៥ឆ្នាំ , / ឈ្មោះ សួន ពៅ ហៅទូច ភេទប្រុស អាយុ ២៨ឆ្នាំ , / ឈ្មោះ ហ៊ង គីមខៃ ភេទប្រុស អាយុ ១៨ឆ្នាំ ៥/ ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ១៩ឆ្នាំ ។

ក្រោយពីសហការ ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងឃាត់ខ្លួន ជនសង្ស័យទាំង ០៩នាក់ខាងលើ យកមកសួរនាំរួច នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៦:៤៥នាទី សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានទទួលជនសង្ស័យប្រុសស្រី ០២នាក់ រួមនិង ក្រាមពណ៌សថ្លា ០៦កញ្ចប់ ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បង្ក្រាប និងឃាត់ខ្លួនបាន នៅចំណុចដី ឡូត៍ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មាន៖

/ ឈ្មោះ រី វី ភេទស្រី អាយុ ២១ឆ្នាំ , / ឈ្មោះ ខែក មករា ហៅប្រុស ភេទប្រុស អាយុ ៣១ឆ្នាំ តាមចម្លើយសារភាពជនសង្ស័យទាំង ១១នាក់ខាងលើ បានប្រាប់សមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

20476302_803866033121561_8430942052098896622_n 20448990_802397583268406_6550730075640769770_o