​កីឡាករ​ Mayer អា​ហ្ស​ង់​ទីន​ឈ្នះ Mayer អាល្លឺម៉ង់​លើក​ពាន​ German Open

79

តេន្នីស៖ ការប្រកួតវាយកូនបាល់កម្មវិធី German Open បានបញ្ចប់ហើយថ្ងៃអាទិត្យម្សិលម៉ិញ ដោយកីឡាករដែលមានឈ្មោះ Mayer ពីរនាក់ជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រគឺ Leonardo Mayer សញ្ជាតិអាហ្សង់ទីន និង Florian Mayer សញ្ជាតិអាល្លឺម៉ង់។Leonardo-Mayer1ការប្រកួតវគ្គផ្ដាច់ព្រ័ត្របានចំណាយពេល ១ម៉ោង ៥៧នាទីដើម្បីរកចាញ់ឈ្នះ ពោលគឺបន្ទាប់ពី Leonardo Mayer ឈ្នះសិតដំបូង ៦-៤ កីឡាករអាល្លឺម៉ង់ Florian Mayer តាមស្មើវិញក្រោយឈ្នះសិតទីពីរ ៦-៤ ដូចគ្នា។ សិតចុងក្រោយ Leonardo Mayer យកឈ្នះ ៦-៣ ដើម្បីលើកពាន German Open ជាលើកទីពីរក្នុងអាជីព។ Leonardo Mayer ដែលបច្ចុប្បន្នមានចំណាត់ថ្នាក់ ១៣៨ពិភពលោកធ្លាប់ឈ្នះពាននេះចុងក្រោយបំផុតនៅឆ្នាំ២០១៤ ខណៈ Florian Mayer ដែលចាញ់នៅវគ្គផ្ដាច់ព្រ័ត្រនេះមានចំណាត់ថ្នាក់ល្អជាង ៣៧លេខ៕
អត្ថបទ៖នាង សុភាវុធ