ប្រធានាធិបតី​រុស្ស៊ី​​បញ្ជា​ឲ្យ​​បុគ្គលិក​​​ទូត​សហរដ្ឋ​អាមេរិក​​ ៧៥៥​នាក់​ត្រូវ​តែ​ចាក​ចេញ​ពី​ប្រទេស​រុស្ស៊ី​ជា​បន្ទាន់

763

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា បុគ្គលិក ៧៥៥នាក់ត្រូវតែចាកចេញពីបេសកកម្មទូតរបស់សហរដ្ឋអាមេរិកជាបន្ទាន់ ដែលជាផ្នែកមួយនៃការសងសឹកចំពោះការដាក់ទណ្ឌកម្មមកលើទីក្រុងមូស្គូ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្រុងមូស្គូ
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្រុងមូស្គូ

ការសំរេចកាត់បន្ថយបុគ្គលិកទូតនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ប៉ុន្តែលោក ពូទីន ឥឡូវនេះបានបញ្ជាក់ថា បុគ្គលិកទូតទាំងនោះនឹងត្រូវចាកចេញនៅថ្ងៃទី១ ខែកញ្ញាខាងមុខជាកំហិត។ ការតវ៉ាឲ្យបុគ្គលិកទូតចាកចេញនេះគឺបានធ្វើឲ្យចំនួនបុគ្គលិកទូតនៅសល់ត្រឹមតែ ៤៥៥នាក់ ស្នើនឹងបុគ្គលិកទូតរុស្ស៊ីដែលកំពុងបំពេញបេសកកម្មនៅក្រុងវ៉ាស៊ីនតោន។ លោក ពូទីន បានប្រាប់ទូរទស្សន៍រុស្ស៊ីថា បុគ្គលិកជាង ១ពាន់នាក់ដែលកំពុងធ្វើការនៅឯស្ថានទូត និងកុងស៊ុលអាមេរិកនៅតែធ្វើការនៅឡើយ ប៉ុន្តែបញ្ជាក់ថាក្នុងចំណោមពួកគេទាំងនេះមានបុគ្គលិក ៧៥៥នាក់ត្រូវតែបញ្ឈប់សកម្មភាពរបស់ពួកគេក្នុងប្រទេសរុស្ស៊ីជាបន្ទាន់។ ហើយប្រទេសរុស្ស៊ីក៏បាននិយាយផងដែរថា ខ្លួននឹងរឹបអូសយកកន្លែងលំហែកាយ និងឃ្លាំងមួយដែលប្រើប្រាស់ដោយអ្នកកាទូតអាមេរិក៕

អត្ថបទ៖ មករា