ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​ ២២​ឆ្នាំ​ចាប់ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​

82

បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំបានចាប់ផ្ដើមជួបជុំហ្វឹកហាត់ជាថ្មី ដើម្បីត្រៀម ប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហាខាងមុខនៅប្រទេសម៉ាឡេស៊ី។U22ការហ្វឹកហាត់នេះគឺក្រោយពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញឈ្មោះជម្រើសជាតិ ២០នាក់ចុងក្រោយកាលពីម្សិលមិញ ដែលរួមមានភ្នំពេញក្រោន ៨នាក់, ព្រះខ័នរាជស្វាយរៀង៧នាក់, ណាហ្គាវើលម្នាក់, អគ្គស្នងការដ្ឋាននគរបាលជាតិ ២នាក់ និងក្រសួងការពារជាតិ ២នាក់។ ផ្ដើមសម្រួចបច្ចេកទេសនៅថ្ងៃដំបូងនេះ ក្រុម U22 នឹងផ្ដោតលើកាយសម្បទា និងកម្លាំងដោយហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡា Super Fit ។ បន្ថែមលើនេះពួកគេក៏នឹងមានការវិភាគហ្វឹកហាត់ពីបច្ចេកទេសនៅកីឡដ្ឋាន RSN រហូតដល់ថ្ងៃទី១២ ទើបចេញដំណើរទៅម៉ាឡេស៊ី។

U22tr

កម្ពុជាស្ថិតនៅពូល B ជាមួយក្រុមខ្លាំងថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងទីម័រ។ ក្រុមគោព្រៃនឹងបើកឆាកស្វាគមន៍ហ្វីលីពីននៅថ្ងៃទី១៥ ខែសីហា ម៉ោង ៨:៤៥នាទីយប់។ បន្ទាប់មកប៉ះវៀតណាមថ្ងៃទី១៧ ខែសីហា ម៉ោង ៤រសៀល, ប៉ះថៃថ្ងៃទី២០ ម៉ោង ៨:៤៥នាទីយប់, ប៉ះទីម័រថ្ងៃទី២២ ម៉ោង ៨:៤៥នាទីយប់ និងចុងក្រោយប៉ះឥណ្ឌូនេស៊ីថ្ងៃទី២៤ ម៉ោង ៤រសៀល៕